ព័ត៌មានកីឡា

Bale រកបាន Hat trick នៅទឹកដីចិន

ថ្វីបើមានពាក្យចរចាមអារាម ក្នុងការផ្លាស់ទៅកាន់ប្រទេសចិនមែន តែសម្រាប់ការប្រកួតមិត្តភាពម្សិលមិញនេះ ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិវែល Gareth Bale បានធ្វើឲ្យអ្នកទស្សនានៅចិន កោតសរសើរគ្រប់ៗគ្នា ពីសមត្ថភាពរបស់​កីឡាកររូបនេះ។

ជាក់ស្តែងណាស់ ក្រុមជម្រើសជាតិវែល បានទៅលត់យ៉ាងចាស់ដៃលើក្រុមជម្រើស​ជាតិចិន ដល់ក្នុងដី ដោយបំបាក់មិនឲ្យតដៃបានវិញឡើយ ក្នុងលទ្ធផល ៦-០។ ក្នុងនោះដែរ ខ្សែប្រយុទ្ធដែលកំពុងមានពាក្យចរចាមអារាមច្រើន Gareth Bale ធ្វើបានយ៉ាងល្អ ដោយរកបាន Hat trick ក្នុងការប្រកួតនេះ ដោយស៊ុតបញ្ចូលទី​បានសម្រេចនៅនាទីទី៣​, នាទីទី២១ និងនាទីទី៦២ ខណ:៣គ្រាប់ផ្សេងទៀត រកបានដោយការស៊ុតរបស់កីឡាករ Sam Vokes ២ គ្រាប់ ស៊ុតបាននៅនាទីទី ៣៨ និងនាទីទី៥៨ និង ១ គ្រាប់ផ្សេងទៀតរកបានដោយការស៊ុតរបស់កីឡាករ Harry Wilson នៅនាទីទី៤៥ ។​

យ៉ាងណាវិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការស៊ុតបញ្ចូលទីរបស់ Gareth Bale នៅលើទឹកដីចិន ព្រោះថាថ្មីៗកន្លងមកនេះ ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid រូបនេះ កំពុងមានពាក្យចរចាមអារាម កនុងការផ្លាស់ទៅកាន់ប្រទេសចិន ខណ:ការបង្ហាញ​ខ្លួនយ៉ាងល្អនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រនៅចិន មិនខកចិត្តចំពោះ ការចង់មកទស្សនា​ផ្ទាល់ ចំពោះវត្តមាន Gareth Bale លើទឹកដីចិនឡើយ។

//www.youtube.com/watch?v=dL_OEZMwHyw

មតិយោបល់