ព័ត៌មានកីឡា

អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Real Madrid ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត​យុវជន

ក្រោយពីការបញ្ចប់អាជីពបាល់ទាត់នៅកាតា កាលពីឆ្នាំ ២០១៧ កន្លងមកនេះ អតីតខ្សែប្រយុទ្ធពាក់ស្លាកលេខ៧ របស់ក្រុម Real Madrid កីឡាករ Raul Gonzales ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុតយុវជនរបស់ក្រុម Real Madrid ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Raul Gonzales បានចាប់អាជីពថ្មី ជាគ្រូបង្វឹកក្រុម Real Madrid ឈុតយុវជនហើយ។ ការតែងតាំងនេះដែរ បន្ទាប់ពី Raul បានបញ្ចប់អាជីពបាល់ទាត់នៅកាតា ហើយវិលមកកាន់ Real Madrid វិញ កាលពីឆ្នាំ ២០១៧ ដើម្បីមកជួយការងារក្លិបចាស់របស់គេវិញ។ ក្នុងនោះដែរ Raul បានរៀនសូត្រជាច្រើន ពី Real Madrid ទាក់ទងទៅនឹងតួនាទីគ្រូបង្វឹកយ៉ាងស្ទាត់​ជំនាញ ជាហេតុធ្វើឲ្យ ក្រុម Real Madrid សម្រេចតែងតាំង អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ ជាគ្រូបង្វឹកឈុតយុវជនរបស់ Real Madrid ដើម្បីពង្រឹងសមត្ថភាព ថ្នាលយុវជនជំនាន់ក្រោយរបស់ Real Madrid ឲ្យកាន់តែ​ប្រសើរឡើងជាងមុន។

គួរបញ្ជាក់ផងដែរថា ថ្វីដ្បិត Raul ត្រូវបានតែងតាំងជាគ្រូបង្វឹកមែន តែអតីតកីឡាករឆ្នើមរូបនេះ មិនទាន់ចូលកាន់តំណែងភ្លាមឡើយ ត្រូវរង់ចាំរហូតដល់ខែមេសាសិន ទើបចូលកាន់តំណែង ជាគ្រូបង្វឹកឈុតយុវជន Real Madrid ពេញសិទ្ធិ។

មតិយោបល់