Post News Media ព័ត៌មានកីឡា អូស្ត្រាលី ជ្...

អូស្ត្រាលី ជ្រើសរើសយកសាធារណរដ្ឋឆេក និង ហុងគ្រី ប្រកួតមិត្តភាពត្រៀម World Cup មកដល់

ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី បានជ្រើសរើសយកសាធារណរដ្ឋឆេក និង ហុងគ្រី សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ មុនការប្រកួតបាល់ទាត់ពិភពលោក (World Cup) មកដល់ប៉ុន្មានសប្តាហ៍ខាងមុខ ដែលត្រូវជួបជម្រើសជាតិបារាំង នៅថ្ងៃទី ១៦ ខែមិថុនា។

កាលពីថ្ងៃព្រហស្បតិ៍សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី លើកឡើងថាការប្រកួតនឹងធ្វើនៅទីក្រុង Antalya ប្រទេស តួកគី ចាប់ពីថ្ងៃទី ១៩ ឧសភា ដល់ថ្ងៃទី ៧ ខែមិថុនា ក្នុងការរៀបចំសម្រាប់ត្រៀមការប្រកួត World Cup ។ អូស្ត្រាលី ត្រូវប្រកួតជាមួយ ឆេក នៅទីក្រុងវីយែន នៅថ្ងៃទី ១ ខែ មិថុនា និង ហុងគ្រី ក្នុងទីក្រុងប៊ុយដាប៉េ នៅថ្ងៃទី ៩ ខែមិថុនា ក្នុងការប្រកួតចុងក្រោយរបស់ពួកគេមុនពេលចេញដំណើរទៅជំរុំមូលដ្ឋានវិញនៅទីក្រុងកាហ្សង់ប្រទេសរុស្ស៊ី នៅពីថ្ងៃទី ១០ ខែមិថុនា។

ការបញ្ជាក់ពីការប្រកួតទាំងនេះមានន័យថា អូស្ត្រាលី នឹងមិនប្រកួតនៅទឹកដីខ្លួនឯងឡើយ ដូចដែលពួកគេធ្លាប់បានធ្វើនៅក្នុងការប្រកួត World Cup ចំនួនបីលើកកន្លងមក មុនប្រកួតនឹង ក្រិក នៅឆ្នាំ ២០០៦ ជាមួយ នូវែលសេឡង់ នៅឆ្នាំ ២០១០ និងអាហ្វ្រិកខាងត្បូង នៅឆ្នាំ ២០១៤ ។

ប្រធានប្រតិបត្តិ FFA លោក David Gallop៖ “ក្នុងឱកាសនេះជាពិសេសនៅពេលដែលយើងត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយឺតយ៉ាវ នៃគ្រូបង្វឹករបស់យើង ដូច្នេះផែនការរបស់គាត់ និងពេលវេលាមានខ្លី ដើម្បីរៀបចំក្រុម។ យើងបានសំរេចថា ផលប្រយោជន៍នៃការបន្តប្រកួតនៅអឺរ៉ុបគឺមានអត្ថប្រយោជន៍ ជាងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតណាមួយ ដែលធ្វើនៅក្នុងប្រទេសអូស្ត្រាលី ” នេះបើយោងតាម SBS។

Loading...