ព័ត៌មានកីឡា

Premier League ត្រៀមប្រើវីដេអូជំនួយនៅរដូវកាល​ក្រោយ

ក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស Premier League កំពុងតែរៀបចំសាកល្បង ការប្រើប្រាស់វីដេអូជំនួយ VAR នៅរដូវកាលក្រោយនេះ​ហើយ ដើម្បីសម្រួលដល់ការប្រកួតក្នុងទីលាន។

VAR ជាប្រភេទវីដេអូ ជំនួយមួយដែលបានបង្កើតឡើង​ដោយ FIFA ហើយបានយកមកប្រើប្រាស់ក្នុងព្រឹត្តិ​ការណ៍ Confederation Cup និង World Cup នៅរុស្ស៊ីខាងមុខនេះ កំពុងតែត្រៀមបង្ហាញខ្លួន ក្នុងក្របខ័ណ្ឌកំពូលរបស់​ប្រទេសអង់គ្លេស។ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Premier League នឹងសាកល្បងការប្រើ​ប្រាស់ VAR នៅរដូវកាលក្រោយនេះ ក្នុងការជួយសម្រួលដល់ការប្រកួតក្នុងទីលាន។

ថ្វីបើវីដេអូ​ជំនួយ VAR នេះ ពុំទាន់បានដឹងពីប្រសិទ្ធិភាព នៅឡើយក្តី តែក្រោការសាកល្បងប្រើក្នុងព្រឹត្តិការណ៍ World Cup ចប់ក្របខណ្ឌកំពូលអង់គ្លេស នឹងប្រើប្រាស់​បច្ចេកវិទ្យាថ្មីនេះដែរ។ ប្រភពខាងលើដដែលបានឲ្យដឹង​ទៀតថា បច្ចុប្បន្ននេះ ការប្រកួតនៅលើទីលាន បើទោះបីជា​មាន អាជ្ញាកណ្តាលពី៣-៥នាក់ក៍ដោយ តែកំហុសក្នុងទីលានមួយចំនួន នៅតែកើតមានដដែល ចំពោះ ការចាប់បាល់ក្រៅជំហរល្បែង, បាល់ចូលទីដែលអាជ្ញាកណ្តាលក្នុងទីលានមើលមិនឃើញ ​ រួមទាំងការបង្កកំហុសរបស់កីឡាករក្នុងទីលានជាច្រើនទៀត​ ដែលមិនទាន់អាចដោះស្រាយបាននៅឡើយទេ។

យ៉ាងណាវិញ ការប្រើប្រាស់វីដេអូជំនួយ​ VAR នេះដែរ អាចធ្វើឲ្យកំហុសទាំងអស់នោះ អាចកែប្រែបាន តាមរយ:ប្រព័ន្ធចាប់រូបភាពយ៉ាងច្បាស់លាស់ និងបញ្ជូន​ពត៌មានរហ័ស ទៅកាន់អាជ្ញាកណ្តាលក្នុងទីលាន ដែលវាអាចជួយសម្រួលដល់ការខ្វះចន្លោះមួយចំនួនរបស់​អាជ្ញាកណ្តាលបានច្រើនជាងមុន។ ក៍ប៉ុន្តែ នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ខណ:លទ្ធផលជាផ្លូវការណ៍វិញ ត្រូវរង់ចាំការបោះឆ្នោត​រវាងក្លិបនៅ Premier League ទាំង ២០​នាថ្ងៃទី១៣ មេសាខាងមុខនេះសិន។

ដូច្នេះហើយ ប្រសិនបើលទ្ធផល​បោះឆ្នោតទទួលបានលទ្ធផលល្អវិញនោះ ក្របខណ្ឌ កំពូលអង់គ្លេស Premier League នឹងក្លាយជាលីគអឺរ៉ុបទីមួយ ដែលបានប្រើប្រាស់ វីដេអូជំនួយ VAR នារដូវកាលក្រោយនេះ បន្ទាប់ពី ការប្រើប្រាស់លើកដំបូងក្នុងព្រឹត្តិការណ៍ FIFA Confederation Cup និង World Cup នៅរុស្ស៊ី ឆ្នាំនេះ។

មតិយោបល់