ព័ត៌មានកីឡា

Man Ud សម្រេចចិត្តលក់ Pogba និងបង្ហាញឈ្មោះកីឡាករដែលត្រៀមទិញ រដូវកាលក្រោយ

ក្រោយពីមានការអាក់អន់ចិត្តរវាង Pogba ជាមួយនឹងទម្រង់លេងរបស់លោក Jose Mourinho រួចមក ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្តលក់ កីឡាករបារាំងរូបនេះហើយ ខណ:ក្លិបអង់គ្លេសមួយនេះ បានបង្ហាញឈ្មោះ កីឡាករជាច្រើនរូបដែលពួកគេត្រូវទិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្តលក់ខ្សែបម្រើ តម្លៃខ្លួនថ្លៃ Paul Pogba នៅរដូវកាលក្រោយនេះហើយ បន្ទាប់ពីកីឡាករបារាំងវ័យ២៥ឆ្នាំរូបនេះ មិនពេញចិត្តចំពោះក្លិបនាពេលកន្លងមក​នេះ។ Pogba កំពុងទទួលការចាប់អារម្មណ៍ ពី Real Madrid និង Juventus ហើយការសម្រេចលក់នេះដែរ អាចធ្វើ ឲ្យក្លិបទាំង២ ប្រជែងគ្នាជាក់ជាមិនខានឡើយ ។ យ៉ាងណាវិញ Man Utd បានបង្ហាញកីឡាករជាច្រើនរូប ដែលក្លិបមួយនេះ ចង់ទិញនៅរដូវកាលក្រោយ រួមមានដូចជា Raphael Varane និង Toni Kroos ពី Real Madrid, Maquinhos និង Marco Verratti ពី Paris Saint Germain និង Alex Sandro ពី Juventus ។

ដូច្នេះហើយ តាមរយ:កីឡាករជាច្រើន ដែល Man Utd បង្ហាញក្នុងការទិញរដូវកាលក្រោយនេះដែរ បង្ហាញឲ្យឃើញថា Paul Pogba មិនសំខាន់ទៀតឡើយ សម្រាប់ Man Utd ហើយក្លិបក៍មិនទុកកីឡាកររូបនេះទៀតដែរ៕

មតិយោបល់