ព័ត៌មានកីឡា

Cavani ជួយឲ្យ អ៊ុយរូហ្គាយ យកឈ្នះ វែល លើកពាន China Cup 2018

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ របស់ក្រុម Paris Saint Germain កីឡាករ​ Edinson Cavani បានស៊ុតបញ្ចូលទីលើក្រុមជម្រើសជាតិវែល ក្នុងព្រឹត្តិការណ៍ ពាក់កណ្តាលមិត្តភាពអន្តរជាតិ China Cup 2018 នាវគ្គ ផ្តាច់ព្រ័ត្រ ខណ: Gareth Bale តារាសំណព្វរបស់ប្រជាជនចិន មិនអាចរកគ្រាប់បាល់បានឡើយ ក្នុងការប្រកួតនេះ។

ត្រឹម១គ្រាប់របស់ Cavani នៅនាទីទី៤៩ ល្មមគ្រប់គ្រាន់ឲ្យក្រុមអ៊ុយរ៉ាហ្គាយក្លាយ​ជាម្ចាស់ជើង​ឯក China Cup ២០១៨​ ក្នុងទម្លាក់ក្រុមជើងខ្លាំង វែល ឲ្យទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍នេះ។ កាលពីប្រកួតមុន ជាមួយាធារណរដ្ឋឆេក អ៊ុយរ៉ាហ្គាយ បានយកឈ្នះ ២-០ ដើម្បីមកកាន់វគ្គផ្តាច់​ព្រ័ត្រនេះ ស្របពេលដែលវែល វិញ បានបំបាក់ក្រុមម្ចាស់ផ្ទះចិន ដល់ទៅ ៦-០ មកជួប​អ៊ុយរ៉ាហ្គាយ ។

យ៉ាងណាវិញ សម្រាប់ ក្រុមទាំង២នេះ ហាក់មិនមានការ​ស៊ុតបញ្ចូលទីគ្នាច្រើនឡើយ ថ្វីបើខាងអ៊ុយរ៉ាហ្គាយ មានឱកាសច្រើនជាងមែន តែមិនមានសំណាងទាត់ចូលទីបានច្រើនគ្រាប់ឡើយ។ សម្រាប់ការប្រកួត ១គូទៀត ដែលត្រូវលេងយកចំណាត់ថ្នាក់លេខ៣ រវាងម្ចាស់ផ្ទះចិន និងសាធារណរដ្ឋឆេក បានបញ្ចប់ទៅយ៉ាងរលូន ដោយលទ្ធផលក្រុមសាធារណរដ្ឋឆេក បានវាយបក​យក​ឈ្នះក្រុមម្ចាស់ផ្ទះចិន ក្នុងលទ្ធផល ៤-១ ។

គួរបញ្ជាក់ផងដែរថា អ៊ុយរ៉ាហ្គាយ ជាក្រុមដែលត្រូវបន្តបំពេញយុទ្ធនាការណ៍ World Cup នៅរុស្ស៊ីខាងមុខនេះ ខណ:ក្រុមជម្រើសជាតិវែលវិញ គ្រាន់តែប្រកួតមិត្តភាពអន្តរជាតិ បង្រ្គប់កិច្ច​ប៉ុណ្ណោះ។

https://www.youtube.com/watch?v=8fgO653WEeQ

មតិយោបល់