ព័ត៌មានកីឡា

Messi ប្រាប់ Neymar កុំឲ្យផ្លាស់មក Real Madrid គួរតែផ្លាស់ទៅកាន់ក្លិបនេះវិញ

អនាគត់របស់ខ្សែប្រយុទ្ធ Neymar សម្រាប់រដូវកាល​ក្រោយ នេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ បើទោះ​បីជាក្រុម Paris Saint Germain រក្សាជំហរមិនលក់ ស្របពេលដែលក្លិបផ្សេងទៀត នៅតែរក្សាគោល​ជំហរ​តាម​ប្រមាញ់​ដដែល។

ក្នុងនោះដែរ​ បើតាមការចុះផ្សាយរបស់ កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា អតីតមិត្តរួមក្រុមរបស់​ Neymar គឺកីឡាករ Lionel Messi បានផ្តល់ដំបូន្មាន​ឲ្យ កីឡាករប្រេស៊ីលរូបនេះ ផ្លាស់មកកាន់ Real Madrid ឡើយ នៅរដូវកាលក្រោយនេះ។ បំណងមិនចង់ឲ្យ Neymar មកកាន់ Real Madrid នេះដែរ​ មិនមែនមានន័យថា Messi ខ្លាច Neymar មកកាន់ Bernabeu ហើយធ្វើឲ្យ Real Madrid រឹតតែខ្លាំង និង​ធ្វើឲ្យ Barcelona មានការលំបាកប្រជែងពាននោះទេ តែ Messi មិនចង់ឲ្យ Neymar មកធ្លាក់ប្រជាប្រិយភាព នៅ​ Real Madrid ប៉ុណ្ណោះ។

Messi បានឲ្យដឹងទៀត​ថា មានកីឡាករល្បីច្រើនរូបណាស់ ដែលបញ្ចប់ភាពល្បី​ល្បាញនៅ Real Madrid ដូចតារារៀមច្បង Ronaldo របស់ប្រេស៊ីល, Luis Figo រួមទាំង Gareth Bale ផងដែរ ដែលខកអាជីពជាមួយ Real Madrid ។ យ៉ាងណាវិញ Lionel Messi បានណែនាំឲ្យ Neymar គួរតែសម្រេចចិត្តផ្លាស់ទៅកាន់ក្រុម Manchester City វិញទើបប្រសើរ ព្រោះថានៅទីនោះ Neymar នឹងអាច​លេងក្រោមការដឹកនាំរបស់លោក Pep Guadiola ជាមួយទម្រង់លេង ដែល Neymar ធ្លាប់លេងជាមួយ Barcelona នាពេលកន្លងមក។

ម្យ៉ាងវិញទៀត Messi ជឿជាក់ថា នៅ Manchester City នឹងធ្វើឲ្យប្រជាប្រិយ​ភាពរបស់ Neymar ប្រែប្រួលជាងមុន រួមទាំងបំណងចង់​ឈ្នះ Balon D’Or របស់កីឡាករប្រេស៊ីលរូបនេះ អាចនឹង ជោគជ័យជាមួយក្រុមលំដាប់កំពូលនៅ Premier League នេះផងដែរ។

មតិយោបល់