ព័ត៌មានកីឡា

ខ្សែប្រយុទ្ធវ័យក្មេង ស៊ុតសងសឹកអាឡឺម៉ង់

ថ្វីបើមិនមែនជាការប្រកួតពានរង្វាន់ក៍ពិតមែន តែជ័យជម្នះ ១-០ លើទឹកដីអាឡឺម៉ង់យប់មិញនេះ បានបង្ហាញពីការតាំងចិត្តយ៉ាងល្អ របស់ក្រុមសាបា​ប្រេស៊ីល ក្នុងការសងសឹក លើក្រុមឥន្ទ្រីយដែកអាឡឺម៉ង់បានមកវិញ។

ត្រឹម១គ្រាប់របស់ខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus សមាជិកក្រុមមេឃខៀវ Manchester City នៅនាទីទី៣៧ ល្មមអាចឲ្យក្រុមជម្រើសជាតិប្រេស៊ីល យកឈ្នះលើទឹកដី ក្រុមជើងឯក World Cup ២០១៤ អាឡឺម៉ង់បាន។ ប្រេស៊ីល បានចិញ្ចឹមចិត្ត ចង់សងសឹកអាឡឺម៉ង់ យូរណាស់មកហើយ ដោយពួកគេមិនភ្លេចទេ នូវការឈឺចាប់ដែលក្រុម អាឡឺម៉ង់ បានបំបាក់យ៉ាងចាស់ដៃ ៧-១ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នាឆ្នាំ ២០១៤ លើទឹកដីខ្លួនឯងកន្លងមកនេះ។

យ៉ាងណាវិញ តាមរយ:លទ្ធផលដែលប្រេស៊ីល អាចយកឈ្នះលើក្រុមខ្លាំងអាឡម៉ង់នេះដែរ បង្ហាញឲ្យឃើញថា ក្រុមមកពីតំបន់អាមេរិកឡាទីនមួយនេះ កំពុងតែពុះកញ្ជ្រោល​យ៉ាងខ្លាំង ក្នុងការដណ្តើមយកពាន World Cup ឆ្នាំនេះ ដែលពួកគេខកខាន​ឈ្នះ ចាប់តាំងពីឆ្នាំ ២០០២ មកម្លេះ។

គួរបញ្ជាក់ផងដែរថា ២ប្រកួតមិត្តភាពចុងក្រោយ​របស់ប្រេស៊ីល នេះដែរ ពួកគេធ្វើបានយ៉ាងល្អ ដោយឈ្នះម្ចាស់ផ្ទះរុស្ស៊ីចាស់ដៃ ៣-០ រួចបន្តមកស៊ីក្នុងដីក្រុមខ្លាំងអាឡឺម៉ង់ ១-០ ទៀត។

https://www.youtube.com/watch?v=gZrC2iGh3rY

មតិយោបល់