ព័ត៌មានកីឡា

អេស្ប៉ាញ លុតអាហ្សង់ទីនយ៉ាងចាស់ដៃ ខណៈ Isco ស៊ុត Hart trick

ក្រុមគោជល់អេស្ប៉ាញ ពិតជាមិនធម្មតាឡើយ សម្រាប់ឆ្នាំនេះ ដោយបានបំបាក់​ក្រុមជើងខ្លាំងមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីន ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-១ នៅទឹកដីរបស់ពួកគេយប់មិញនេះ។

វាមិនមែនជារឿងងាយស្រួលឡើយ ដែលក្រុមខ្លាំងៗប៉ះគ្នា អាចស៊ុតបញ្ចូលទីគ្នា បានយ៉ាងច្រើនគ្រាប់បែបនេះ ដែលមានតែអាឡឺម៉ង់ និងប្រេស៊ីលប៉ុណ្ណោះ អាចធ្វើបានកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ ២០១៤ ។ យ៉ាងណាវិញ អេស្ប៉ាញ អាចធ្វើបាន ដោយបំបាក់ក្រុមអាហ្សង់ទីន យ៉ាងចាស់ដៃ ៦-១ ដោយមិនទុកមុខទុកមាត់ឲ្យឡើយ បើទោះបីជាការប្រកួតមិត្តភាព ក្តី ដែលក្រុមអតីតជើងឯក World Cup កាលពីឆ្នាំ ២០១០ មួយនេះ កំពុងបង្ហាញធ្មុង​សារជាថ្មីម្តងទៀត។

៦គ្រាប់របស់អេស្ប៉ាញ រកបានដោយ ការស៊ុត​របស់កីឡាករ Diego Costa នៅនាទីទី១២, Isco ៣គ្រាប់ស៊ុតបាននៅនាទីទី២៧,នាទីទី៥២ និងនាទីទៅ៧៤, Thiago Alcantara នៅនាទីទី៥៥ និង កីឡាករ Iago Aspas នៅនាទីទី៧៣ ចំណែកក្រុមអាហ្សង់ទីន វិញ រកបានត្រឹម១គ្រាប់ដោយកីឡាករ Nicolas Otamendi នៅនាទីទី៣៩។ គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមជម្រើសជាតិ​អាហ្សង់ទីន មិនមានវត្តមានរបស់កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ឡើយ ដោយសារកីឡាកររូបនេះ រងរបួសបតិចបន្តួចក្នុងពេលហ្វឹកហាត់ មិនទាន់អាច​លេងបាន។

យ៉ាងណាក៍ដោយ អេស្ប៉ាញ កំពុងតែធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀត តាមរយ:ទម្រង់លេងយ៉ាងល្អ របស់ក្រុមមួយនេះ ក្នុងនាមជាបេក្ខភាព ប្រជែងពាន World Cup ឆ្នាំនេះផងដែរ។

https://www.youtube.com/watch?v=VbZrEqc6gB4

មតិយោបល់