ព័ត៌មានកីឡា

អតីតកីឡាករកំពូលកម្លាំងជើង បានប្រាប់ពីកីឡាករម្នាក់​ដែលធ្វើឲ្យ Neymar ចាកចេញពី Barcelona

កំពូលកីឡាករកម្លាំងជើងខ្លាំង និងជាអតីតខ្សែការពារ​ស្លាបឆ្វេង ដ៍រឹងមាំរបស់ក្រុម Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល Roberto Carlos បានបង្ហើបពីមូលហេតុដែល Neymar ចាកចេញពីក្រុម​ Barcelona ទៅកាន់ Paris Saint Germain ។

ក្នុងកិច្ចសម្ភាសន៍មួយ ជាមួយទូរទស្សន៍បារាំង ក្នុងកម្ម​វិធី​ Franch Football អតីតកីឡាករកំណត់ត្រាស៊ុតបាល់ Free Kick ប្រកបដោយកម្លាំងខ្លាំងបំផុតរបស់ពិភព​លោក Roberto Carlos សោកស្តាយចំពោះ Neymar ដែលយល់ព្រមចាកចេញពីក្រុម Barcelona ។ យ៉ាងណាវិញ Carlos បាននិយាយថា៖ មូលហេតុដែលនាំឲ្យ Neymar ចាកចេញពី Barcelona នេះដែរ មិនមែនមកពីលុយឡើយ ដោយសាររូបគេ ចង់កសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញដូចតារារៀមច្បង ប្រេស៊ីលជាច្រើនរូប តាមរយ:ការឈ្នះពាន Balon D’Or ។

ក៍ប៉ុន្តែ នៅ Barcelona វាហាក់ដូចជាចង្អៀតណាស់ សម្រាប់ Neymar ក្នុងការសម្រេចបំណងនេះ ដោយសារវត្តមាន​របស់ Lionel Messi បានរារាំង Neymar ជានិច្ច។ Carlos បានឲ្យដឹងទៀតថា៖ លោកបានដឹងច្បាស់ពី​កម្រិតលេងរវាង Neymar និង Messi ថាខុសគ្នាបែប​ណានោះ ក៍ប៉ុន្តែ Neymar អាចធ្វើបានប្រសិនបើមិន​មានវត្តមាន Messi ក្នុងក្លិបជាមួយគ្នា ដូចទៅនឹង Cristiano Ronaldo ដែលអាចប្រជែងជាមួយ Messi បានដោយសារការលេងក្លិបផ្សេងគ្នា មិនមែនតែមួយ​ឡើយ។

យ៉ាងណាវិញ Roberto Carlos ជឿជាក់យ៉ាង​មុតមាំថា Neymar នឹងក្លាយជាកីឡាករស្នង តារារៀមច្បង ប្រេស៊ីល ក្នុងពេលដ៍ខ្លីខាងមុខនេះ ទាំងការ​ជួយជម្រើសជាតិឲ្យឈ្នះពាន និង Neymar ខ្លួនឯងផ្ទាល់ ក៍អាចឈ្នះពានផ្ទាល់ខ្លួនផងដែរ។

មតិយោបល់