ព័ត៌មានកីឡា

ប្អូនប្រុស Mbappe ស៊ុត ៧គ្រាប់ក្នុងការបង្ហាញខ្លួនដំបូងឲ្យក្រុម U-12 PSG

យុវជនបារាំងជំនាន់ក្រោយនេះ កំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភព​បាល់ទាត់ នាពេលបច្ចុប្បន្ននេះ ដែលកីឡាករវ័យក្មេងជាច្រើនកំពុងអង្រួនក្លិប​បាល់​ទាត់អាជីពជាច្រើនឲ្យងាកមកចាប់ចាប់អារម្មណ៍ចង់បានយ៉ាងខ្លាំង។

ជាក់ស្តែងណាស់ Kylian Mbappe មិនត្រឹមតែកំពុងសាងប្រជាប្រិយភាព ក្នុងពិភពបាល់ទាត់ឡើយ ប្អូនប្រុសរបស់កីឡាករបារាំងរូបនេះ គឺយុវជន Ethan Mbappe វិញ ក៍មិនចាញ់បងប្រុសរបស់គេឡើយ ដោយការចាប់ផ្តើមធ្វើឲ្យ​មាន​ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាបាល់ទាត់។ Ethan Mbappe បានសាងនូវភាពភ្ញាក់ផ្អើលមួយក្នុងប្រទេសអេស្ប៉ាញ ដោយស៊ុតបាន ៧គ្រាប់​ឲ្យ​ក្រុម Paris Saint Germain អាយុក្រោម ១២ឆ្នាំ ក្នុងការយកឈ្នះ ៩-០ លើក្រុមយុវជនជប៉ុន Ys Gem នាព្រឹត្តិការណ៍ Mediterrnean International Cup នាទីក្រុង Girona ប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ផងដែរថា Ethan Mbappe ទើបបង្ហាញខ្លួនលើកដំបូងឲ្យយុវជនអាយុក្រោម ១២ ឆ្នាំ Paris Saint Germain ប៉ុណ្ណោះ ក៍ប៉ុន្តែ ការបង្ហាញខ្លួនយ៉ាងល្អ ដោយស៊ុតបាន ៧ គ្រាប់នេះ​ដែរ មិនមែនជារឿងងាយឡើយ ខណ:សមត្ថភាពរបសយុវជនវ័យក្មេងរូបនេះ មិនចាញ់ បងប្រុសរបស់គេ Kylian Mbappe ឡើយ។

មតិយោបល់