Post News Media ព័ត៌មានកីឡា សហព័ន្ធកីឡាបា...

សហព័ន្ធកីឡាបាល់ទាត់ថៃ បានបញ្ឈប់ការប្រើប្រាស់ VAR និង ARR ចាប់ពីថ្ងៃទី០១ មេសា តទៅ

យោងតាមរបាយការណ៍ពីប្រទេសថៃបានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ថៃ នឹងបញ្ឈប់ការប្រើ វីដេអូជំនួយការអាជ្ញាកណ្តាល (VAR) និងអាជ្ញាកណ្តាលជំនួយបន្ថែម (AAR) ក្រោយផុតសប្តាហ៍នេះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០៧ ខែមីនា ដែលដឹកនាំដោយលោក Somyot Poompanmoung ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានសម្រេចចិត្តបិទប្រព័ន្ធ VAR និង AAR ចាប់ពីថ្ងៃទី០១ ខែមេសា ដោយសារតែមិនមានភាពច្បាស់លាស់ និងការអនុម័តជាមុនពី FIFA និង AFC ។

ប្រសិនបើក្លិបណាមួយចង់ប្រើ VAR ឬ AAR ពួកគេអាចធ្វើការស្នើសុំ។ ដូច្នេះ FAT នឹងសម្របសម្រួលជាមួយក្លិបដែលប្រើប្រព័ន្ធទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយក្លិបនឹងត្រូវបង់ថ្លៃប្រតិបត្តិការដែលមានតម្លៃចន្លោះពី ៣,០០០ ទៅ ៤,០០០ បាត (៩៥ ដុល្លារទៅ ១២៨ ដុល្លារ) ក្នុងមួយលើក។

ប្រព័ន្ធ VAR ត្រូវបានគេប្រើជាលើកដំបូងនៅក្នុងការប្រកួតបាល់ទាត់ថៃ នាពានរង្វាន់ Thailand Champions Cup រវាង Buriram United និង Chiangrai United កាលពីថ្ងៃទី ១៩ ខែមករា។ នៅក្នុងការប្រកួតនេះខ្សែប្រយុទ្ធ Diogo Luis Santo (Buriram) គឺជាកីឡាករដំបូងគេដែលទទួលបានកាតក្រហមពី VAR ៕

Loading...