Post News Media ព័ត៌មានកីឡា Fabio Capello...

Fabio Capello លាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុម Jiangsu Suning

ក្លិបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រជាផ្លូវការ របស់ពួកគេ កាលពីថ្ងៃពុធថា លោក Fabio Capello បានលាឈប់ពីតំណែងជាគ្រូបង្វឹករបស់ក្លិប Jiangsu Suning ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះក្លិប Jiangsu Suning បាននិយាយថា ពួកគេបានទទួលយកការលាលែងពីតំណែងរបស់លោក Capello មុនពេលផុតកំណត់នៃកិច្ចសន្យារបស់គាត់។ “ក្លិបសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Capello ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ កាលពីឆ្នាំមុនហើយខ្ញុំសូមជូនពរលោក ទទួលបានការងារល្អបំផុតសម្រាប់ពេលអនាគត” ។

លោក Capello បានកាន់កាប់តំណែងគ្រូបង្វឹករបស់ Suning កាលពីខែមិថុនាក្រោយពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Choi Yong-soo ។ បុរសអ៊ីតាលីវ័យ ៧១ ឆ្នាំរូបនេះ បានជួយឱ្យក្លិបនេះគេចផុតពីតំបន់កាត់ចោលក្នុងចំណាត់ថ្នាក់លេខ ១២ នៅក្នុងក្របខណ្ឌកំពូលរបស់ចិន ក្រុមចំនួន ១៦ ក្រុម ។ ចាប់តាំងពីរដូវកាលនេះបានចាប់ផ្តើមកាលពីខែមុនមក Jiangsu បានឈ្នះមួយលើក ហើយបានចាញ់ពីរលើក នៃការប្រកួតបើកឆាក ៣ ដង។

លោក Capello ក្លាយជាគ្រូបង្វឹកទី ២ ដែលបានចាកចេញពីតំណែងរបស់ក្រុមនៅក្នុងក្របខ័ណ្ឌ Chinese Super League នៅរដូវកាលនេះ បន្ទាប់ពីលោក Ma Lin នៃក្លិប Dalian Yifang ៕

Loading...