ព័ត៌មានកីឡា

ចាំមើលក្លិបអង់គ្លេសទាំង ៣ នេះ អាចទិញកីឡាករឆ្នើម ៣ នាក់របស់ Real Madrid បានដែរឬទេ?

នៅរដូវក្តៅខាងមុខនេះ ក្រុម Real Madrid មានបំណងចង់រុះរើក្លិបទ្រង់ទ្រាយធំ​មួយមិនធ្លាប់មាន ជាហេតុធ្វើឲ្យក្លិបផ្សេងៗជាច្រើន កំពុងតែចំត្រងយក​កីឡាករល្អៗ​ជាច្រើនរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា​ ក្រុមអង់គ្លេស ៣កំពុងតែត្រៀមនាំយក កីឡាករ៣រូបដូចគ្នា ពីក្រុម Real Madrid នៅរដូវក្តៅ​ខាងមុខនេះ ដើម្បីមកបំពេញតំបន់បម្រើកណ្តាល និងបម្រើកណ្តាល និងតំបន់បម្រើប្រយុទ្ធរបស់ក្លិបទាំង៣នេះ។ ក្រុមបីសាចក្រហម Manchester United បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយកខ្សែបម្រើអាឡឺម៉ង់ Toni Kroos ពីក្រុម Real Madrid ខណ:ក្លិបមួយនេះ កំពុងតែរៀបចំឯកសារ​ដើម្បីចរចារទិញពីក្រុមអេស្ប៉ាញមួយនេះ។

ក្រៅពី Toni Kroos បីសាចក្រហម ក៍បានចាប់អារម្មណ៍ចង់បាន Casemiro និង Mateo Kovacic របស់ Real Madrid ផងដែរ។ ចំណែកក្រុម Manchester City វិញ កំពុងតែមមាញឹក​យ៉ាងខ្លាំង ក្នុងការចាត់ចែងភ្នាក់ងារក្លិប ទៅចរចារជាមួយ Real Madrid ដោយចង់បានខ្សែបម្រើប្រយុទ្ធ Isco Alarcon ដែលកំពុងលេងឡើងជើងយ៉ាង​ខ្លាំង នាពេលបច្ចុប្បន្ននេះ។

ក្រឡេកមើលទៅក្រុមហង្សក្រហម Liverpool វិញ ក៍មិនចាញ់ Man Utd និង Man City ដែរ ក្លិបមួយនេះ កំពុងចាប់អារម្មណ៍ចង់​បានកីឡាករសំណព្វចិត្តលោក Zidane គឺកីឡាករ Marco Asensio ដែលជាតារាកំពុងរះនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត មិនត្រឹមតែចង់បាន Asensio ម្នាក់ឡើយ Liverpool ចង់នាំយកមកផ្គួបជាមួយនឹង Dani Ceballos មកជាមួយផងដែរ។

ដូច្នេះហើយ រង់ចាំមើលថា តើរវាងក្លិបទាំង៣នេះ តើក្លិបមួយណាដែលទទួលបាន​ជោគជ័យ ក្នុងការនាំយកកីឡាករណាមួយបានសម្រេច ពីក្រុម Real Madrid នារដូវក្តៅខាងមុខនេះ?

មតិយោបល់