ព័ត៌មានកីឡា

Messi មិនសង្ឃឹមឈ្នះ World Cup តែសម្លឹងឃើញក្រុម៤ដែលអាចឈ្នះ

បន្ទាប់ពីប្រកួតចាញ់ ក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីសប្តាហ៍មុនកន្លងមក កំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi យល់​យ៉ាងច្បាស់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន និងមិនអាចឈ្នះពានពិភពលោក World Cup ឡើយ។

បើតាមការចុះផ្សាយរបស់​ The Mirror បានឲ្យដឹងថា Lionel Messi បានមើល​ឃើញពីភាពបរាជ័យរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រជែងពាន World Cup នៅរុស្ស៊ីឆ្នាំនេះ។ Messi បាននិយាយថា៖ ពួកយើងមិនមាន​សង្ឃឹមក្នុងការឈ្នះពាន World Cup ឡើយ ថ្វីដ្បិតតែយើងចង់ឈ្នះវា តែវាមិនងាយស្រួលឡើយ ព្រោះមានក្រុមដែលខ្លាំងជាងយើងទៀត ដែលកំពុងចង់​ឈ្នះដូចយើងដែរ។ អាហ្សង់ទីន និងមិនអាចឈ្នះឡើយ តែសម្រាប់ខ្ញុំបានមើល​ឃើញក្រុម៤ ដែលអាចនឹងឈ្នះ World Cup ឆ្នាំនេះ រួមមាន អេស្ប៉ាញ, អាឡឺម៉ង់, ប្រេស៊ីល និងបារាំង ដែលពួកគេទាំង៤នេះ មានសក្តានុពល កីឡាករ​ល្អៗច្រើនជាងអាហ្សង់ទីន ហើយសាកសមបំផុត ក្នុងការឈ្នះពាន World Cup ឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា អាហ្សង់ទីន បានបរាជ័យក្រោមថ្វីជើងក្រុមអេស្ប៉ាញ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-១ ដោយមិនមានវត្តមាន របស់ Lionel Messi លេងឡើយ ខណ:ការបរាជ័យនេះ គឺជាសញ្ញាណមួយ បង្ហញឲ្យឃើញថា ក្រុមអាហ្សង់ទីន នៅមានចន្លោះប្រហោងច្រើន ក្នុងការត្រៀមខ្លួនលេង World Cup នៅរុស្សីឆ្នាំនេះ ស្របពេលដែលក្តីបំណងរបស់ Lionel Messi ចង់ឈ្នះពាន​នេះយ៉ាងខ្លាំង ព្រោះថា វាអាចជាឱកាសចុងក្រោយ សម្រាប់ Messi ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។

មតិយោបល់