Post News Media ព័ត៌មានកីឡា តាបារាំង ចេញព...

តាបារាំង ចេញពី Arsenal អាចក្លាយជាគ្រូមានពលកម្មខ្ពស់ជាងគេបំផុត​ក្នុងពិភព​លោក

ការសម្រេចចិត្តចាកចេញពី Arsenal ក្រោយចំណាយពេល ២២ឆ្នាំកន្លងមកនេះ ប្រហែលជាមិនខុសឡើយ សម្រាប់លោក Arsene Wenger ខណ:គ្រូ​សញ្ជាតិ​បារាំងរូបនេះ មានឱកាសក្លាយជាគ្រូដែលទទួលបានតម្លៃពលកម្មខ្ពស់ជាងគេ​បំផុត​ក្នុងពិភពលោក។

បើតាមការចុះផ្សយរបស់​ The Mirror បានឲ្យដឹងថា លោក Arsene Wenger កំពុងតែត្រូវក្រុមនៅប្រទេសចិន ទាក់ទងឲ្យទៅដឹកនាំនៅរដូវកាលក្រោយនេះ បន្ទាប់ពីលោកសម្រេចចិត្តចាកចេញពី Arsenal ។ ក្នុងនោះដែរ លោក Wenger ត្រូវបាន The Mirror Sports ទម្លាយឲ្យដឹងថា លោកនឹងទទួលបានតម្លៃ​ពលកម្មប្រចាំឆ្នាំ ២៤លានផោន ក្នុងមួយឆ្នាំ ស្មើគ្នាជាមួយលោក Marcello Lippi ដែលតម្លៃនេះ ខ្ពស់ជាងគេបំផុតក្នុងពិភពលោក គិតត្រឹមបច្ចុប្បន្ននេះ។ យ៉ាងណាវិញ ការប្រទាក់ប្រទាញលោក Arsene Wenger ឲ្យទៅចិន តាមរយ:តម្លៃពលកម្មច្រើនបែបនេះ បានធ្វើឲ្យក្រុម Paris Saint German ចង់បានដូចគ្នានោះ ត្រូវគិតឡើងវិញ ចំពោះតម្លៃពលកម្ម ប្រសិនបើចង់បាន ត្រូវហ៊ានថ្លៃ តែបើមិនហ៊ានថ្លៃទេ ត្រូវរង់ចាំការសម្រចចិត្តផ្ទាល់របស់ Arsene Wenger សិន។

យ៉ាងណាក៍ដោយ លីគកំពូលរបស់ចិន អាចមានសង្ឃឹមច្រើន ក្នុងការនាំយកលោក Arsene Wenger ព្រោះថាពួកគេមានលុយជាថ្នូរ ដោយមិន​ខ្លាចចំណាយឡើយ ដើម្បីចង់បានអ្នកណាម្នាក់នោះ។

Loading...