ព័ត៌មានកីឡា

Zidane៖ កឹ្លបមិនលក់ កីឡាករពីររូបនេះឡើយ

បន្ទាប់ពីលេចលឺពត៌មានជាច្រើន នាពេលកន្លងមក ចំពោះពាក្យចរចាមអារាមថា​ ក្រុម Real Madrid កំពុងតែត្រៀមលក់ចេញខ្សែប្រយុទ្ធបារាំង Karim Benzema និងខ្សែប្រយុទ្ធវែល Gareth Bale នោះ លោក Zinedine Zidane បានចេញមុខបកស្រាយទាក់ទងនឹងបញ្ហានេះ។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane ទទួលស្គាល់ថាក្លិបនឹងទិញកីឡាករចំណូលថ្មី​ដើម្បីមកពង្រឹងក្លិប តែលោកបដិសេធ ចំពោះការលក់ Karim Benzema និង Gareth Bale នៅរដូវកាលក្រោយនេះ។ លោក Zidane បានប្រាប់អ្នកសារពត៌មានថា៖ ជាការពិតដែលក្លិប ត្រូវតែនាំយកកម្លាំងថ្មី មកពង្រឹងក្លិប ក្នុងការប្រជែងពាន នៅរដូវកាលកាលបន្ទាប់នេះ ក៍ប៉ុន្តែ ក្លិបក៍ត្រូវតែគិតគូ ពីកីឡាករដែលត្រូវលក់ចេញ និងរក្សាទុកដែរ។

គ្រូបង្វឹកសញ្ជាតិ​បារាំងរូបនេះ បានឲ្យដឹងទៀតថា៖ ចំពោះ Benzema និង Bale ក្លិបមិនលក់​ចេញឡើយ បើទោះបីជាពួកគេទាំងពីរ ធ្លាក់ទម្រង់លេង មិនដូចមុនក្តី តែកីឡាករ​ទាំងពីរនេះ សំខាន់ខ្លាំងណាស់ ចំពោះក្លិបដែលមិនអាចលក់ចេញបានឡើយ។ អ្វីដែលសំខាន់នោះ ទាំង Karim Benzema និង Gareth Bale សុទ្ធសឹងជាដៃ​គូមិនអាចខ្វះបានរបស់ខ្សែប្រយុទ្ធសំណាងក្លិប Cristiano Ronaldo ។

ដូច្នេះហើយ បើតាមសម្តីលោក Zinedine Zidane ខាងលើនេះ បង្ហាញឲ្យឃើញថា ក្រុម Real Madrid នៅតែរក្សាគោលជំហរមិនលក់ ខ្សែប្រយុទ្ធសំខាន់ទាំងពីររូបនេះឡើយ តែក្លិបត្រូវតែទិញកម្លាំងថ្មីបន្ថែម យកមកពង្រឹងក្លិប។

មតិយោបល់