Post News Media ព័ត៌មានកីឡា Juventus សម្រ...

Juventus សម្រេចបំណងឈ្នះពាន ៧រដូវកាលជាប់គ្នា

នៅក្របខណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី មិនទាន់មានក្រុមណាមួយអាចដណ្តើម​យកពាន Serie A ពីក្រុមសេះបង្កង់ Juventus បានឡើយ គិតមកទល់ពេល​នេះ ខណ:រដូវកាលនេះ នៅតែមិនទាន់ប្រែប្រួលដដែល។

ក្រោយពីលេងបានត្រឹម ០-០ លើទឹកដីរបស់ក្រុម Roma យប់មិញនេះ បានធ្វើឲ្យក្រុម សេះបង្កង់ Juventus ឈ្នះពាន Serie A ឆ្នាំនេះទៀត បើទោះបីជាក្រុម Napoli បានឈ្នះការប្រកួតយប់មិញនេះក្តី។ Roma មិនអាចបញ្ចប់មហិច្ចតារបស់ Juventus បានឡើយ បើសិនជាអាចស៊ុតតែ១​គ្រាប់ វិញនោះ Juventus ត្រូវរង់ចាំដល់សប្តាហ៍ទី៣៨ ជាសប្តាហ៍ចុងក្រោយ​ក្នុង​ការកាត់សេចក្តីថារវាង Napoli និង Juventus មួយណាជាជើងឯក។

ក៍ប៉ុន្តែ Juventus បានក្លាយជាជើងឯក ដោយនៅសល់១ប្រកួតទៀត បន្ទាប់ពី មិនឲ្យ​ក្រុម Roma ទម្លាយសំណាញ់ទីរបស់ពួកគេបានយ៉ាងល្អ ។ គួរបញ្ជាក់ផងដែរថា Juventus បានឈ្នះពាន Serie A ៧រដូវកាលជាប់គ្នាហើយ ពោលចាប់តាំងពី​លោក Jose Mourinho ចាកចេញពីក្រុម Inter Milan កាលពីឆ្នាំ ២០១១ ទៅ​កាន់ Real Madrid រួចមក Juventus បានចាប់ផ្តើមឈ្នះពានរហូត​មកទល់នឹង​ពេលនេះ ដោយមិនទាន់មានក្រុមណាអាចប្រជែងយកបានឡើយ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នៅតែជាស្តេចត្រាញ់​ នៅអ៊ីតាលី ក្នងការ​គ្រងជើងឯក លីគកំពូល៧រដូវកាលជាប់គ្នា ខណ:មិនមានក្រុមណាដែលអាច​ដណ្តើមយកបានឡើយ។

Loading...