ព័ត៌មានកីឡា

Man City ត្រៀម ១១០លានផោនទិញកីឡាករ២រូប

ក្រុមបាល់ទាត់ Manchester City ថ្វីបើឈ្នះជើងឯក Premier League និង Carabao Cup ឆ្នាំនេះមែន តែក្រុមមួយនេះ នៅតែត្រៀមលុយច្រើនសន្ធឹក​សន្ធាប់ ក្នុងការទិញកីឡាករ មកពង្រឹងក្លិបបន្ថែម​នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា លោក Pep Guadiola បានត្រៀមទឹកប្រាក់ ១១០លានផោន ដើម្បីទិញខ្សែបម្រើ២រូប​នៅ​រដូវកាលក្រោយនេះ។ ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា កីឡាករ២រូប ដែលលោក Pep Guadiola ចង់បាននោះ រួមមានខ្សែបម្រើ Jorginho របស់ក្រុម Napoli​ និង ខ្សែបម្រើស្លាប Riyad Mahrez របស់ក្រុម Leicester City ។ ចំពោះកីឡាករ២រូបនេះដែរ​ ក្រុម Manchester City ត្រៀមចំណាយដល់ទៅ ១១០លានផោន ខណ: Jorginho អាចមានតម្លៃថ្លៃជាង Mahrez ក្នុងការទិញយកនេះ។ Manchester City ត្រូវការតំបន់កណ្តាល​យ៉ាង​ខ្លាំង ខណ: Yaya Toure ចូលនិវត្តន៍ ស្របពេលដែល David Silva វិញមានវ័យកាន់តែចាស់ទៅហើយនោះ។

យ៉ាងណាវិញ ការពង្រឹងតំបន់កណ្តាល​នេះដែរ អាចជាយុទ្ធសាស្ត្រមួយរបស់ លោក Pep Guadiola ដើម្បីមហិច្ចតាឈ្នះពានរបស់លោក នៅរដូវកាលក្រោយ ជាពិសេសនោះ Champion League ដែលជាគោលដៅធំបំផុតរបស់គ្រូ Manchester City រូបនេះ។

មតិយោបល់