ព័ត៌មានកីឡា

Dybala មានឱកាសជាប់ឈ្មោះជម្រុះ

មួយរយ:កន្លងមកនេះ ខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala មិនមានឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឡើយ ក្នុងការប្រកួតមិត្តភាពអន្តរ​ជាតិ បើទោះបីជាកីឡាកររូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យក្រុមសេះបង្កង់ Juventus ក៍ដោយ។

បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិ​អាហ្សង់ទីន លោក Sampoali បានសម្រេចចិត្តដាក់បញ្ចូលឈ្មោះ ខ្សែប្រយុទ្ធ​ក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala ក្នុងបញ្ជីកីឡាករ ៣៥នាក់​ដើម្បីជម្រុះយក ២៣នាក់ទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ក្នុងពេលដ៍ខ្លី​ខាងមុខនេះ។ Dybala បានខកឱកាសបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិ កាលពី​ប្រកួតមិត្តភាពកន្លងមកនេះ ក៍ព្រោះតែទម្រង់លេងរបស់កីឡាកររូបនេះ ដូចគ្នាទៅ​នឹង Lionel Messi តារាសំណព្វចិត្តរបស់ អាហ្សង់ទីន។ ការអវត្តមានកន្លងមក​នេះ បានធ្វើឲ្យមានការរិះគន់ជាច្រើន បានកើតឡើយ ដោយសារតែ Dybala ជាកីឡាករល្អ មានទេពកោសល្យមិនចាញ់ Lionel Messi ប៉ុន្មានឡើយ តែបែរជា​មិនមានឱកាសបង្ហាញសមត្ថភាព ឲ្យក្រុមជម្រើសជាតិទៅវិញ។ ក៍ប៉ុន្តែ នៅពេលនេះ លោក Sampoali បនបញ្ចូលកីឡករមានទេពកោសល្យរូបនេះ ក្នុងបញ្ជី ៣៥នាក់ហើយ ដោយរង់ចាំការប្រកាសជម្រុះចុងក្រោយយកតែ ២៣នាក់​ទៅកាន់ប្រទេសរុស្ស៊ីប៉ុណ្ណោះ។

យ៉ាងណាវិញ Paulo Dybala នៅមិនទាន់ប្រាកដ ១០០% ថាបានទៅកាន់ប្រ​ទេស​រុស្ស៊ី ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនឡើយ ដោយរង់ចាំមើលការបង្ហាញ​សមត្ថភាព ក្នុងការប្រកួតមិត្តភាពបន្តទៀតសិន ប្រសិនបើ Dybala មិនជាប់ឈ្មោះវិញ វាជារឿងខកចិត្តមួយសម្រាប់កីឡាកររូបនេះ ក៍ដូចជាក្រុម​ជម្រើសជាតិអាហ្សង់ទីនទាំងមូលដែរ ដែលមើលរំលងកីឡាករ​មានសមត្ថភាពល្អ​បែបនេះ។

មតិយោបល់