ព័ត៌មានកីឡា

At. Madrid នាំពានទៅអេស្ប៉ាញមុន

ក្រុម Atletico Madrid បានឈ្នះពាន Europa League នៅរដូវកាលនេះ ក្រោយពីយកឈ្នះលើក្រុមខ្លាំងបារាំង Marseille ក្នុងលទ្ធផល ៣-០ យប់មិញ​នេះ។

នេះគឺជាការលើកមុខលើកមាត់ដល់ក្រុមបាល់ទាត់នៅអេស្ប៉ាញ យ៉ាងខ្លាំង ក្រោយពីក្រុម Atletico Madrid បានឈ្នះពាន Europa League ខណ: នៅសល់ Champion League មួយទៀត ដែលក្រុមអេស្ប៉ាញ Real Madrid មួយទៀត ត្រូវប្រជែងជាមួយក្រុមហង្សក្រហម Liverpool ។ Atletico Madrid បានលុតក្រុម Marseille មិនឲ្យតដៃបានឡើយ ក្នុងលទ្ធផល ៣-០ ស៊ុតបញ្ចូល​ទី ២គ្រាប់ដោយ Antoine Griezmann នៅនាទីទី២១ និងនាទីទី៤៩ និងគ្រាប់ទី៣ ស៊ុតដោយកីឡាករ Gabi នៅនាទីទី៨៩។

តាមរយ:លទ្ធផលនេះដែរ បនធ្វើឲ្យ Atletico Madrid ពាំនាំពាន ទៅកាន់អេស្ប៉ាញ មុនហើយ ដោយរង់ចាំក្រុម Real Madrid មួយទៀត ដែលមានភារ:កិច្ច ដណ្តើមពាន Champion League ជាមួយ Liverpool ក្នុងនាមជាក្រុមអេស្ប៉ាញទាំង២ ដែលបានឡើង​ដល់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុបទាំង២ ក្នុងឆ្នាំតែមួយដូចគ្នា។

https://www.youtube.com/watch?v=airB1gH_lpE

មតិយោបល់