Post News Media ព័ត៌មានកីឡា Joe Hart អង្គ...

Joe Hart អង្គុយមើល World Cup នៅផ្ទះ

អតីតអ្នកចាំទីឆ្នើមរបស់ក្រុម Manchester City កីឡាករ Joe Hart ខកបំណងយ៉ាងខ្លាំង ក្រោយពីលោក Gareth Southgate សម្រឹចចិត្តមិន​ជ្រើស​រើសរូបគាត់ឲ្យមកជួយក្រុមជម្រើសជាតិអង់គ្លេស នៅព្រឹត្តិការណ៍ World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ។

Joe Hart ច្បាស់ណាស់ថារូបគេត្រូវអង្គុយនៅផ្ទះ មើល World Cup ហើយ បន្ទាប់ពីមិនមានវត្តមាន ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដើម្បីធ្វើដំណើរទៅកាន់ប្រ​ទេសរុស្ស៊ីនោះ។ ជាក់ស្តែងណាស់ Hart ក្រោយពីត្រូវក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola មិនត្រូវការរួចមក កីឡាករអង់គ្លេស​រូបបេះ បានត្រាច់ចរ ទៅកាន់ក្លិបអ៊ីតាលី Torino ផង និងក្រុមអង់គ្លេស West Ham ផង ដើម្បីប្រជែងកៅអី ទៅលេង World Cup ។ ក៍ប៉ុន្តែ ក្តីស្រម៉ៃ របស់ Joe Hard មិនបានសម្រេចឡើយ ព្រោះថា លោក Gareth Southgate បានមើលរំលងសមត្ថាព របស់គាត់ ដោយសម្លឹងឃើញយុវជនក្មេងជំនាន់ក្រោយ​របស់អង់គ្លេសវិញ។

ដូច្នេះហើយ អ្នកចាំទី Joe Hart នឹងអវត្តមានពីព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ក្រោយពីបរាជ័យក្នងការកោះហៅ ឲ្យចូលក្រុមជម្រើសជាតិរបស់លោក Gareth Southgate ដែលជាគ្រូជម្រើសជាតិអង់គ្លេស។

Loading...