ព័ត៌មានកីឡា

តោះមកមើលក្រុមណា ប៉ះ ក្រុមណា នាវគ្គ ១៦ក្រុម Hun Sen Cup ថ្នាក់ជាតិ

នៅមុននេះបន្តិច គណកម្មាធិការរៀបចម្ការប្រកួតបាន ធ្វើការចាប់ឆ្នោតផ្គូផ្គង់ការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ (Hun Sen Cup 2018) ក្នុងវគ្គ ១៦ក្រុម ថ្នាក់ជាតិ ខណ:ដែលក្រុមឡើងមកពីថ្នាកខេត្តជួបគ្នាមួយគូ។

ក្រុមដែលមានសិទ្ធចូលរួមវគ្គថ្នាក់ជាតិនេះមាន ១៦ក្រុម ពោលគឺ ១២ក្រុម ដែលកំពុងប្រកបអាជីពនៅក្រុមខណ្ឌកំពូលកម្ពុជា បឹងកេត, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ, វេស្ទើនភ្នំពេញ, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត, វិសាខា និង សូលទីឡូអង្គរ នឹងក្រុមខ្លាំង ៤ ដែលបានឡើងមកពីវគ្គថ្នាកខេត្ត គីរីវង់សុខសែនជ័យ, យុវជនសាលាបាលទាត់បាទី, កំពត និងខេត្តកោះកុង ស្របពេលដែល ខេត្តកោះកុង ប៉ះជាមួយ យុវជនសាលាបាលទាត់បាទី នាវគ្គថ្នាកជាតិ ដែលជាក្រុមទើបឡើងមកដូចគ្នា។

សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតគឺជម្រុះចាញ់ធ្លាក់ ដោយធ្វើការប្រកួតចំនួន ២ជើង ក្នុងដី នឹងក្រៅដី ដល់វគ្គ ៨ ក្រុមចុងក្រោយ ប៉ុន្តែឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅលើទឹកដីកណ្ដាល នាពហុកីឡដ្ឋានជាតិវិញ៕

មតិយោបល់