ព័ត៌មានកីឡា

កីឡាករឆ្នើម២រូបជួយពរទុយហ្គាល់ឈ្នះ Euro មិនមានឈ្មោះទៅរុស្ស៊ី

ក្រោយពីលោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិ ពរទុយហ្គាល់ បានកោះហៅកីឡាករ ២៣រូប ឲ្យត្រៀមបង្វេច ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បី​ចូលរួមព្រឹត្តិការណ៍ World Cup នោះ ក្រឡេកមើលកីឡាករ ២រូប ដែលមានវត្តមាន ជួយពរទុយហ្គាល់ ឲ្យឈ្នះពាន Euro កាលពីឆ្នាំ ២០១៦ កន្លង​មកនោះ បែរជាមិនមានឈ្មោះទៅវិញ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ក្រុមជម្រើសជាតិ ពរទុយហ្គាល់ បានបញ្ចេញបញ្ជីឈ្មោះ កីឡាករ ២៣រូប ត្រៀមប្រកួត World Cup នៅរុស្ស៊ីហើយ។ ក្នុងនោះដែរ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកីឡាករសំខាន់ ២រូប ដែលបានជួយ ពរទុយហ្គាល់ ឈ្នះពាន Euro ២០១៦ បែរ​ជាមិនមានឈ្មោះក្នុងបញ្ជីកោះហៅនេះវិញ។ ជាក់ស្តែងណាស់ អតីតកីឡាកររបស់​ក្រុមបីសាចក្រហម Manchester United កីឡាករ Nani និង កីឡាករវ័យក្មេង Renato Sanchez មិនត្រូវបានលោក Fernando Santos គ្រូជម្រើសជាតិ​កោះហៅឲ្យទៅជួយប្រទេសជាតិ​ ក្នុងព្រឹត្តិការណ៍ World Cup ឡើយ។ ការមិនកោះហៅ Nani និង Renato Sanchez នេះដែរ ដោយសារតែកីឡាករទាំងពីរ ហាក់ធ្លាក់ទម្រង់លេង នៅមួយរយ:ចុងក្រោយនេះ ជាពិសេសកីឡាករវ័យក្មេងមួយចំនួនទៀត កំពុងឡើងជើង ដែលអាចជំនួសតំណែង Nani និង Sanchez បាន។

យ៉ាងណាក៍ដោយ ការាម្រេចចិត្តមិនបញ្ចូលឈ្មោះ Nani និង Renato Sanchez ក្នុងក្រុមជម្រើសជាតិពរទុយហ្គាល់នោះ មិនដឹងថាល្អ ឬយ៉ាងណាឡើយ សម្រាប់លោក Fernando Santos ព្រោះថា Nani និង Sanchez គឺជាកីឡាករល្អ ធ្លាប់ជួយ ពរទុយហ្គាល់ឲ្យឈ្នះពាន Euro កាលពីឆ្នាំ ២០១៦ នៅប្រទេសបារាំង។

មតិយោបល់