Post News Media ព័ត៌មានកីឡា Buffon ប្រកាស...

Buffon ប្រកាសចូលនិវត្តន៍ ខណ:ក្លិបនៅ Premier League មិនទាន់ឲ្យព្យួរ​ស្រោមដៃឡើយ

អ្នកចាំទី ដៃស្អិតរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងក្រុមសេះបង្កង់ Juventus កីឡាករ Gianluigi Buffon ត្រៀមខ្លួនប្រកាសចូលនិវត្តន៍ ពីបាល់ទាត់ក្រោយ​ពីចំណាយពេលប្រមាណជា ២០ឆ្នាំ ក្នុងពិភពបាល់ទាត់កន្លងមកនេះ។

បើតាមការចុះផ្សយរបស់ Daily Star បានឲ្យដឹងថា Gianluigi Buffon អាចនឹង​មិនព្យួរស្រោមដៃទុកឡើយ ប្រសិនបើការចរចារណាមួយទទួលបានផលវិជ្ជមាន ជាមួយក្រុមមួយនៅ Premier League ។ ជាការពិតណាស់ ក្រុមហង្សក្រហម Liverpool ចាប់អារម្មណ៍ចង់បាន Buffon យ៉ាងខ្លាំង ដោយមិនចង់ឲ្យ អ្នកចាំទីអ៊ីតាលីរូបនេះ មកចូលរួមជាមួយពួកគេនៅរដូវកាលក្រោយនេះ។ ក្នុងនោះ​ដែរ មិនត្រឹមតែ Buffon ម្នាក់ប៉ុណ្ណោះទេ Liverpool ក៍ចង់បានអតីតអ្នកចាំទី Real Madrid កីឡាករ Iker Casillas ផងដែរ តែក្រុម Porto បានបន្តរក្សាទុក​កីឡាកររូបនេះមួយរដូវកាលទៀត ជាហេតុធ្វើឲ្យហង្សក្រហម ងាកមកចាប់អារម្មណ៍ Buffon វិញ។ ​ប្រសិនបើ Buffon យល់ព្រមមកកាន់ Premier League មែននោះ អ្នកចាំទីវ័យ៤០ឆ្នាំរូបនេះ អាចមានឱកាសបង្ហាញសមត្ថភាព នៅអង់គ្លេសជាក់ជាមិនខាន ព្រោះថា Liverpool អាចដាក់ឲ្យលេងក្នុងពានណា​មួយក៍ថាបាន ក្នងចំណោមពាន Premier League, FA Cup, Carabao Cup, និង Champion League ជាដើម។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool កំពុងតែបើកការចរចារ នាំយកអ្នកចាំទី Gianluigi Buffon ពីក្រុមសេះបង្កង់ Juventus ខណ:ក្រុម Boca Joniors របស់អាហ្សង់ទីន ក៍ចង់បានដូចគ្នា។

Loading...