ព័ត៌មានកីឡា

Ronaldo និង Messi រងការគម្រាមកាត់ក្បាលក្នុងព្រឹត្តិការណ៍ World Cup

ព្រឹត្តិការណ៍ World Cup ដែលនឹងប្រព្រឹត្តិទៅដំបូងក្នុងប្រទេសរុស្ស៊ី កំពុងតែស្មុគ​ស្មាញយ៉ាងខ្លាំង ក្រោយពីក្រុមឧទ្ទាមឥស្លាម Daesh គំរាមសម្លាប់កាត់ក្បាល​កីឡាករល្បីលំដាប់ពិភពលោក២ រូបក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។

នេះមិនមែនជាលើកទី១ ឡើយសម្រាប់ក្រុមឧទ្ទាមឥស្លាម​ Daesh ដែលបានបង្ហោះ​សារ និងរូបភាពគំរាមកាត់ក្បាលកីឡាករល្បីៗ ក្នុងពិភពលោក​នាពេលបច្ចុប្បន្ននេះនោះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ ESPN បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធអន្តរជាតិ ពរទុយហ្គាល់ Cristiano Ronaldo និងកំពូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។ សារគំរាមនេះដែរ ត្រូវបនចែកចាយតាមបណ្តាញវេបសាយផ្សេងៗ និង Telegram របស់ក្រុម ឧទ្ទាមឥស្លាម Daesh យ៉ាងភ្លូកទឹកភ្លូកដី ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង។ ក្នុងនោះដែរ ពួកក្រុមឧទ្ទាម Daesh នេះក៍បានបង្ហោះរូបភាពទាហានរបស់​ពួក​គេ មានប្រដាប់កាំភ្លើង និងគ្រាប់បែកជាប់ខ្លួននៅជិតកីឡារដ្ឋានបាល់ទាត់ រួមទាំងរូបកាត់ក្បាលកីឡាករល្បីផ្សេងផងដែរ។

រង់ចាំមើលថា តើរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន នឹងដោះស្រាយបែបណា ក្នុងការព្រមាននេះ ដើម្បីទប់ស្កាត់កុំឲ្យមានហេតុការណ៍ គំរាមកំហែងណាមួយកើតឡើងក្នុងព្រឹត្តិការណ៍ World Cup ក្នុងទឹកដីរបស់លោក​បែបនេះនោះ។

មតិយោបល់