ព័ត៌មានកីឡា

ថា Bale ទៅជម្រើសជាតិមិនបានទៅ ចំណែក Benzema វិញ ចប់និយាយតែម្តង

ខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema ត្រូវអង្គុយមើលការប្រកួត World Cup នៅផ្ទះហើយ ក្រោយពីកីឡាកររូបនេះ មិនមានឈ្មោះសម្រាប់ការកោះហៅ ឲ្យទៅលេងនៅប្រទេសរុស្ស៊ីឡើយ។

Karim Benzema ពិតជាខកបំណងយ៉ាងខ្លាំង ដែលរូបគេមិនត្រូវបាន​ក្រុម​ជម្រើសជាតិបារាំង កោះហៅឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី​ឡើយ។ ជាការពិតណាស់ ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះ មិនត្រឹមតែ​មិនជាប់ឈ្មោះ ក្នុងចំណោមកីឡាករ ២៣នាក់ដែលត្រូវធ្វើដំណើរទៅរុស្ស៊ីឡើយ សូម្បីតែកីឡាករបម្រុង ១១នាក់នោះ ក៍ Karim Benzema មិនជាប់ក្នុងនោះ​ដែរ។ Benzema ចាប់តាំងពីមានរឿងអាស្រូវ ទាក់ទងនឹងការគំរាមបង្ហោះរូប រួចមក កីឡាកររូបនេះ មិនត្រូវបានក្រុមជម្រើសជាតិបារាំង កោះហៅឲ្យលេងក្នុងក្រុម​ជម្រើសជាតិឡើយ។ មិនត្រឹមតែ ព្រឹត្តិការណ៍ World Cup នេះទេ សូម្បីតែ ការប្រកួត Euro កន្លងមកនេះ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ ក៍មិនមានវត្តមានរប់ Karim Benzema ក្នុងក្រុមជម្រើសជាតិឡើយ។

ដូច្នេះហើយ កខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema បានខកបំណងជាលើកទី២ហើយ ក្រោយពីក្រុមជម្រើសជាតិ​បារាំង មិនផ្តល់ឱកាសឲ្យជួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំនេះ។

មតិយោបល់