Post News Media ព័ត៌មានកីឡា Real បញ្ចប់រដ...

Real បញ្ចប់រដូវកាលមិនបានល្អ ក្រោយភ្លាត់ចុងម៉ោង

ក្រុមអធិរាជស Real Madrid មិនអាចបញ្ចប់រដូវកាលរបស់ពួកគេ ដោតរកបាន ៣ពិន្ទុឡើយ ក្រោយពីភ្លាត់ចុងម៉ោង ឲ្យក្រុមម្ចាស់ផ្ទះ Villarreal តាមស្មើចុងម៉ោង​បានមកវិញ។

ថ្វីបើតង់ទី១ Real Madrid ធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់នាំមុនបាន​មុនដល់ទៅ២គ្រាប់ក្តី តែក្រុមយក្សអេស្ប៉ាញមួយនេះ ត្រូវបានក្រុមម្ចាស់ផ្ទះ Villarreal វាយបកតាមស្មើមកវិញ នៅចុងម៉ោងនៃតង់ទី២។ Gareth Bale បានស៊ុត ឲ្យក្រុម Real Madrid ធ្វើការនាំមុខមុន តាំងពីនាទីទី១១ ខណ:នៅនាទី​ទី៣២ Cristiano Ronaldo តែតគ្រាប់បាលទី២ ឲ្យក្រុម Real Madrid នាំមុខ​បន្ថែមទៀត។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Villarreal បានវាយបក​មកវិញ យ៉ាងអស្ចារ្យ ដោយអាចរកបានគ្រាប់បាល់ ២គ្រាប់មកវិញ ដែលជាការស៊ុត​របស់កីឡាករ Roger Martinez នៅនាទីទី៧០ និងការស៊ុតរបស់កីឡាករ Samuel Castillejo នៅនាទីទី៨៥ ជាហេតុធ្វើឲ្យបញ្ចប់ ៩០នាទីពេញ ក្រុមទាំង២ លេងបានត្រឹម ២-២ ។

ដូច្នេះហើយ ក្រុម Real Madrid ហាក់មិនទាន់រៀបចំ កីឡាករបានត្រូវទម្រង់នៅ​ឡើយទេ​ ក្នុងការប្រកួតជាមួយក្រុម Villarreal យប់មិញនេះ ស្របពេលដែល​ការ​ប្រកួតផ្តាច់ព្រ័ត្រ Champion League ជាមួយក្រុម ហង្សក្រហម Liverpool នៅមិនដល់១សប្តាហ៍ទៀតឡើយ។

Loading...