ព័ត៌មានកីឡា

៥ប្រទេសនេះ ក៍មិនគួរមើលរំលងក្នុងព្រឹត្តិការណ៍ World Cup ឡើយ

ការប្រកួតពានង្វាន់ពិភពលោក FIFA World Cup នៅប្រទេសរុស្ស៊ី កាន់តែខិតជិតមកដល់ដែរ ខណ:ក្រុមទាំង ៣២មកពីគ្រប់ទ្វីបទាំងអស់ កំពុងតែត្រៀមខ្លួន យ៉ាងល្អ ដើម្បីប្រកួតប្រជែងគ្នា ដណ្តើមយកពានមួយនេះ។

កុ្នងនោះដែរ ក្រុមជម្រើសជាតិធំៗ ៥ ដែលត្រូវបានបណ្តាញសារពត៌មាន ក៍ដូចជា​អ្នកវិភាគជាច្រើន បានធ្វើការទស្សទាយថា ក្រុមទាំង៤នេះ គឺជាបេក្ខភាពយ៉ាងសំខាន់ ដែលមានលទ្ធភាព អាចឈ្នះពាន World Cup ឆ្នាំនេះ​បាន ដែលរួមមានដូចជា ក្រុមជម្រើសជាតិប្រេស៊ីល, ក្រុមជម្រើសជាតិអាហ្សង់ទីន, ក្រុមជម្រើសជាតិអាល្លឺម៉ង់, ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមជម្រើសជាតិបារាំង។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ បណ្តាញ​សារពត៌មាន The Goal បានឲ្យដឹងថា មានក្រុមជម្រើសជាតិ ៥ផ្សេងទៀត ដែល​មិនអាចមើលរំលងបានឡើយ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។

បណ្តាញសារពត៌មានខាងលើនេះ បានឲ្យដឹងទៀតថា តាមរយ:សមត្ថភាព និងទម្រង់លេង នារយ:ពេលចុងក្រោយនេះ យើងមិនអាចទាយទុកថា ក្រុមណាមួយ​ជាម្ចាស់ជើងឯក បានឡើយ​ ក៍ប៉ុន្តែ បើយោងទៅលើការវិវត្តន៍សឹងមិន​គួរ្យជឿនាពេលកន្លងមកនេះ ក្រុមទាំង៥ នេះ អាមានលទ្ធភាព ធ្វើព្យុះធ្វើភ្លៀង នៅ World Cup បាន។ ក្រុមទាំង៥ ដែល The Goal រំពឹងថា នឹងធ្វើបានល្អ នៅ World Cup នេះដែរ រួមមានដូចជា ក្រុមជម្រើសជាតិ ក្រូអាត កំពុងមានកីឡាករ​លេចធ្លោក្នុងទីលានច្រើន, ក្រុមជម្រើសជាតិម៉ិកស៊ីកូ ជើងឯក អាមេរិកខាងជើង និង CONCACEF, ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ អតីតម្ចាស់ជើងឯក World Cup ២សម័យកាល ដែលមានខ្សែប្រយុទ្ធមុតស្រួច Luis Suaez និង Edinson Cavani, ក្រុមជម្រើសជាតិពរទុយហ្គាល់ ជើងឯក Euro ២០១៦ មានខ្សែប្រយុទ្ធ​កំពូលលំដាប់ពិភពលោក Cristiano Ronaldo, និងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក សម្បូរសក្តានុពល កីឡាករល្បីៗ ក្នុងពិភពលោក។

ដូច្នេះហើយ ក្រៅពីអេស្ប៉ាញ, បារាំង, អាល្លឺម៉ង់, អាហ្សង់ទីន និងប្រេស៊ីល ក្រុមជម្រើសជាតិទាំង៥ ខាងលើនេះ មិនអាចមើលរំលង ជាបេក្ខភាព ប្រជែង World Cup ឆ្នាំនេះឡើយ។

មតិយោបល់