Post News Media ព័ត៌មានកីឡា អតីតកីឡាករកំព...

អតីតកីឡាករកំពូល២រូបរបស់ Arsenal ប្រជែងគ្នាជំនួសកៅអីលោក Arsene Wenger

ការជ្រើសរើសគ្រូថ្មី ដើម្បីមកជំនួសតំណែងរបស់លោក Arsene Wenger មិន​មានជារឿងងាយស្រួលឡើយ រហូតមកទល់ពេលនេះ ក្រុមកាំភ្លើងធំ Arsenal នៅមិនទាន់សម្រេចថា ជ្រើសយកអ្នកណាម្នាក់មកកាន់តំណែង នៅ Emirates ឡើយ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងសម្លឹងឃើញ អតីតកីឡាកររបស់ពួកគេ ២រូប ដែលមានសមត្ថភាព អាចមកដឹកនាំជំនួសតំណែងលោក Arsene Wenger បាន​នៅរដូវកាលក្រោយនេះ។ កីឡាករ២រូបនោះគឺ កីឡាករ Top Scorer របស់ Arsenal ខ្សែប្រយុទ្ធបារាំង Thierry Henry និងខ្សែបម្រើអេស្ប៉ាញឆ្នើមរបស់​ក្លិប Mikel Arteta ។ អ្នកទាំង២រូបនេះ អាចនឹងមានអ្នកណាម្នាក់ ត្រូវមកដឹកនាំ​ក្រុម Arsenal ជាក់ជាមិនខាន ព្រោះថាមិនត្រឹមតែក្លិបទេ សូម្បីអ្នកគាំទ្រជាច្រើន ក៍មានការស្វាគមន៍ ចំពោះវត្តមានរបស់អតីតតារាឆ្នើម ទាំង២រូបនេះដែរ។ ថ្វីបើកន្លងមកនេះ មានសារពត៌មាន ក្នុងស្រុក និងក្រៅស្រុកជាច្រើន បានបង្ហាញពី​គ្រូជាច្រើនក្តី តែចុងក្រោយនេះ Arsenal.ហាក់ងាកមកចាប់អារម្មណ៍ Theirry Henry និង Mikel Arteta វិញ ដោយយោងទៅលើកីឡាករទាំង២រូបនេះ ជាអតីតកីឡាករឆ្នើមរបស់ក្លិបស្រាប់ រួមទាំងមិនទាមទារលក្ខខណ្ឌ ខ្ពស់ដូចគ្រូ​អាជីពផ្សេងៗឡើយ។

ប្រហែលជាសប្តាហ៍ក្រោយនេះ ក្រុមកាំភ្លើងធំ Arsenal នឹងធ្វើការប្រកាសតែង​តាំងគ្រូបង្វឹកថ្មីហើយ ខណ: Thiery Henry និង Mikel Arteta ជាជម្រើសប្រសើរបំផុតសម្រាប់ Arsenal ក្នុងនាមជាគ្រូថ្មី ដឹកនាំក្លិបនៅរដូវ​កាល​ក្រោយ ស្របពេលដែល Mikel Arteta មានភាគរយខ្ពស់ជាង Theirry Henry ។

Loading...