ព័ត៌មានកីឡា

សមរភូមិក្តៅរវាង Lazio និង Inter Milan រកឃើញអ្នកលេង Champion League និង Europa League

ការប្រកួតសប្តាហ៍ផ្តាច់ព្រ័ត្រទី៣៨ រវាង Lazio និង Inter Milan គឺជាការប្រកួត​ដ៍តានតឹងមួយរវាងក្រុមទាំង២ ដើម្បីដណ្តើមកៅអី Champion League និង Europa League ខណ:ក្រុម Inter Milan អាចដណ្តើមយកកៅអី Champion League មកវិញ ក្រោយពីខកខានជាច្រើនឆ្នាំកន្លងមក បន្ទាប់ពី​ការ​ចាកចេញរបស់លោក Jose Mourinho កាលពីឆ្នាំ ២០១១ កន្លងមក។

យ៉ាងណាវិញ សម្រាប់រដូវកានេះ ក្រោយពីការចាយលុយច្រើនជាងមុន ដើម្បីពង្រឹង​ក្លិបឡើងវិញនោះ ក្រុម Inter Milan ចាប់ផ្តើមលេងឡើងជើងជាងមុន ជាពិសេសនោះ គឺអាចប្រជែងបានតំណែង​ ក្រុមកំពូលតារាងទាំង៤ នៅអ៊ីតាលី នារដូវកាលនេះ។ ការប្រកួតចុងក្រោយរវាង Lazio និង Inter Milan យប់មិញនេះ ពិតជាការប្រកួតដ៍សំខាន់រវាងក្រុមទាំង២ ដែលត្រូវដណ្តើមយកលេខរៀងទី៤ ក្នុងតារាង ក៍ប៉ុន្តែ Inter Milan អាចធ្វើបានដោយយកឈ្នះ ក្នុងទឹកដីរបស់ក្រុម Lazio ដើម្បីមានឱកាសលេង​ Champion League ឆ្នាំក្រោយ។ Inter Milan ចាប់តាំងពីឈ្នះ Champion League លើកចុងក្រោយ កាលពីឆ្នាំ ២០១០ រួចមក និងការចាកចេញរបស់លោក Jose Mourinho មកកាន់ Real Madrid កាលពីឆ្នាំ ២០១១ កន្លងមក បានធ្វើ​​ឲ្យក្រុម Inter Milan បាត់បង់ឈ្មោះ ពីពិភពបាល់ទាត់ក្នុងនាមជាក្រុមខ្លាំង​របស់​ពិភពលោក ក៍ប៉ុន្តែ ចាប់ពីពេលនេះទៅ ក្រុមយក្សអ៊ីតាលីមួយនេះ មានប្រជាប្រិយ​ភាពឡើងវិញហើយ។

ដូច្នេះហើយ​ ក្រុម Inter Milan នឹងមានមុខសារជាថ្មី ក្នុងពានរង្វាន់ Champion League នៅរដូវកលក្រោយនេះ ដោយដឹកដៃក្រុមអ៊ីតាលី ៣ផ្សេងទៀត មាន Juventus, Napoli និង Roma ។

//www.youtube.com/watch?v=mCziVjUWmF0

មតិយោបល់