Post News Media ព័ត៌មានកីឡា ឈ្នះ FA Cup ហ...

ឈ្នះ FA Cup ហើយ នៅមិនទុកទៀត

ក្រុមតោខៀវ Chelsea នៅតែមិនបន្តផ្តល់ឱកាសឲ្យលោក Antonio Conte ក្នុងការដឹកនាំក្រុមបន្តទៀតឡើយ ដោយក្លិបសម្រេចចិត្តឲ្យគ្រូសញ្ជាតិអ៊ីតាលីរូប​នេះ ចាកចេញ បន្ទាប់ពីសម្លឹងឃើញគ្រូថ្មី។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា លោក Roman Abramovic ប្រធានក្លិប Chelsea បានទុកពេល ៤៨ម៉ោង​សម្រាប់លោក Antonio Conte ក្នុងការចាកចេញពីក្លិប។ ប្រភពខាងលើដដែលនេះ បានឲ្យដឹងទៀតថា ការសម្រេចឲ្យលោក Conte ចាកចេញនេះដែរ ដោយសារតែលោក Abramovic បានឈានដល់ការព្រម​ព្រៀងមួយជាមួយអតីតគ្រូ របស់ក្រុម Barcelona លោក Luis Enrique ដើម្បី​មកដឹកនាំក្រុមជំនួសលោក Conte នៅរដូវកាលក្រោយនេះ។

ការបញ្ចប់តួនាទី របស់លោក Conte នេះដែរ វាហាក់ដូចជាការខុសឆ្គងមួយ ព្រោះថា ២រដូវកាលក្រោមការដឹកនាំរបស់គ្រូរូបនេះ ក្រុមតោខៀវ Chelsea បានឈ្នះពាន ២ដោយរដូវកាលទី១ ឈ្នះ Premier League និង រដូវកាលទី២នេះ ឈ្នះ FA Cup ។ យ៉ាងណាក៍ដោយ មូលហេតុចម្បងដែលធ្វើឲ្យលោក Roman Abramivic សម្រេចចែកផ្លូវជាមួយលោក Antonio Conte នោះគឺការរបូត Champion League រដូវកាលក្រោយ ជាហេតុធ្វើឲ្យមហាសេដ្ឋីរុស្ស៊ីរូបនេះ ត្រូវរកអ្នកថ្មី មកបំពេញមហិច្ចតារបស់លោក។

ដូច្នេះហើយ សល់រយ:ពរល ៤៨ ម៉ោងទៀតប៉ុណ្ណោះ សម្រាប់លោក Antnio Conte ខណ:លោក Luis Enrique កំពុងត្រៀមខ្លួនមកជំនួសតំណែងគ្រូបង្វឹក​ក្នុងពេលឆាប់ៗនេះ។

Loading...