Post News Media ព័ត៌មានកីឡា Fernando Tore...

Fernando Tores ស៊ុត ២គ្រាប់ លាអ្នកគាំទ្រ ​Atletico Madrid

ខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Torres ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ក្លិប Atletico Madrid ខកបំណងឡើយ ដោយស៊ុតបាន២គ្រាប់ ក្នុងំនបចុងក្រោយ​របស់គេជាមួយក្លិបអេស្ប៉ាញមួយនេះ។

ថ្វីដ្បិតតែជាការបង្ហាញវត្តមានចុងក្រោយក្តី តែ Fernando Torres ធ្វើបានយ៉ាងល្អ ដោយស៊ុតបាន២ គ្រាប់ជួយក្រុម Atletico Madrid ស្មើគ្នា ២-២ ជាមួយក្រុម Eibar ក្នុងសប្តាហ៍ទី៣៨ ជាសប្រាហ៍ចុងក្រោយរបស់ក្រប​ខណ្ឌកំពូលអេស្ប៉ាញ Laliga ។ Torres បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ មានការ​អាឡោះអាល័យរូបគេយ៉ាងខ្លាំង ដែលត្រូវបាត់បង់ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ នារដូវ​កាលក្រោយ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ នឹងចាកចេញពី Atletico Madrid ខណ:ក្រុម DC United បានត្រៀមរួចរាល់ហើយ ក្នុងការទទួលកីឡាករ​ជើងស៊ុតរូបនេះ។

គួរបញ្ជាក់ផងដែរថា Fernando Torres ធ្លាប់លេងឲ្យក្លិបធំៗ ដូចជា Atletico Madrid, ហង្សក្រហម Liverpool, តោខៀវ Chelsea និងចុងក្រោយវិលមក​កាន់ Atletico Madrid វិញ។ ចំពោះជម្រើសជាតិវិញ Torres ធ្លាប់ជួយអេស្ប៉ាញឲ្យឈ្នះ Euro​​ ២០០៨, World Cup ២០១០ និង Euro ២០១២ ផងដែរ។

Loading...