ព័ត៌មានកីឡា

ហូរឡង់ យកឈ្នះ អ៊ីតាលី ក្នុងការទាត់ ១១ មែត្រកាត់សេចក្តី លើកពាន Euro U-17

យុវជនអាយុក្រោម ១៧ឆ្នាំ របស់ក្រុមអធិរាជទឹកក្រូចហូរឡង់ ពិតជាធ្វើបានល្អ​មិន​ដូចឈុតធំឡើយ ដោយបានដណ្តើមពាន ជូនមាតុភូមិវិញ ក្រោយពីយកឈ្នះក្រុម​យុវជនអាយុក្រោម១៧ឆ្នាំអ៊ីតាលី តាមរយ:ការទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ៤-១ រួចមក។

នេះគឺជាការប្រកួតដ៍តានតឹងមួយរវាងអ៊ីតាលី និងហូរឡង់ក្នុងការប្រកួតប្រជែង​ដណ្តើមយកពានរង្វាន់ Euro U-17 ប្រចាំឆ្នាំ ២០១៨នេះ។ ក្នុងនោះដែរ ហូរឡង់ បានសម្រេចក្តីបំណងនេះ ដោយទម្លាក់អ៊ីតាលី ដោយបាល់ ១១ម៉ែត្រ ៤-១ បន្ទាប់ពី​បញ្ចប់ការប្រកួត ៩០នាទីដោយលទ្ធផល ២-២ ។ តាមរយ:លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិ អាយុក្រោម ១៧ឆ្នាំ របស់ហូរឡង់ សាងសមិទ្ធផលថ្មី​មួយជូនប្រទេសជាតិ បន្ទាប់ពីឈុតធំរបស់ហូរឡង់ បរាជ័យ មិនបានទៅលេង World Cup នៅរុស្ស៊ីនោះ។

ដូច្នេះហើយ ក្រុមជម្រើសជាតិហូរឡង់​ អាយុក្រោម ១៧ឆ្នាំ បានក្លាយជាម្ចាស់ជើង​ឯក Euro U-17 ខណ:អ៊ីតាលីវិញ បានត្រឹមខកចិត្ត មិនអាចឈ្នះពានហើយ ឈុតធំ​ មិនបានទៅលេង World Cup នៅរុស្ស៊ីទៀត។

https://www.youtube.com/watch?v=dt93taxJHd0

មតិយោបល់