ព័ត៌មានកីឡា

រូបភាពប៉ុន្មានសន្លឹកនេះ មើលហើយសឹងស្រក់ទឹកភ្នែកជំនួស

វាពិតជារឿងក្តុកក្តួលមួយ មិនត្រឹមតែអ្នកគាំទ្រ របស់ក្រុម FC Barcelona ផ្ទាល់​ឡើយ​ សូម្បីតែ Andres Iniesta ផ្ទាល់ ក៍មានការសោកស្តាយយ៉ាងខ្លាំងផង​ដែរ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានបង្ហាញឲ្យដឹងពីរូបថត ប៉ុន្មានសន្លឹករបស់ខ្សែបម្រើខ្លា​ចាស់​អេស្ប៉ាញ Andres Iniesta នៅក្រោយការប្រកួតរវាង Barcelona និង Real Sociedad ។ ជាការពិតណាស់ Iniesta បានបង្ហាញខ្លួនលើកចុងក្រោយឲ្យ​ក្រុម Barcelona ក្នុងការប្រកួតនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីលាអ្នកគាំទ្ររួចរាល់ហើយនោះ Iniesta មិនបានចាកចេញពីទីលាន Camp Nou ឡើយ។

ក្នុងនោះដែរ Andres Iniesta បន្តអង្គុយម្នាក់ឯង រហូតដល់ម៉ោង ១រំលងអាធ្រាត្រ ( ម៉ោងនៅអេស្ប៉ាញ ) ដោយកីឡាករ និងអ្នកគាំទ្រ Barcelona បានចាកចេញអស់ទៅហើយ។ តាមរយ:រូបភាពនេះ​ដែរ បង្ហាញឲ្យឃើញថា Iniesta ពិតជាមិនចង់ចាកចេញឡើយ គាត់ប្រហែលជាសោកស្តាយ ដែលចាកចេញពីទឹកដី ពោរពេញទៅដោយ​អនុស្សាវរីយ៍ជាច្រើនបែបនេះ។ ហើយនេះក៍ប្រហែលជាលើកចុងក្រោយហើយ ដែល Iniesta អាចអង្គុយក្នុងទីលាន Camp Nou ក្នុងនាមជាកីឡាកររបស់ក្លិប​អស្ចារ្យក្នុងពិភពលោកមួយនេះ។

នេះគឺជារឿងសោកស្តាយមួយ ដែលក្រុម Barcelona មិនព្រមបន្តផ្តល់ឱកាសឲ្យ Andres Iniesta លេងបានប៉ុន្មានរដូវកាលទៀត ព្រោះខ្លាកំណាចរូបនេះ ទើបតែ​មានវ័យ ៣៣ឆ្នាំប៉ុណ្ណោះ ខណ:ក្លិបផ្សេងៗ ដូចជាបីសាចក្រហម Manchester United ធ្លាប់ទុកឱកាសឲ្យ Paul Schools និង Ryan Giggs បញ្ចប់អនាគត់​នៅ Old Trafford តែម្តង។

មតិយោបល់