ព័ត៌មានកីឡា

Romero ចាប់ដៃ Icardi អង្គុយមើល World Cup នៅរុស្ស៊ី

ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi របស់ក្រុម Inter Milan នៅតែមិនអាច​ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនដដែល បើទោះបីជាកីឡាកររូបនេះ ជា Top Scorer នៅ Serie A ស៊ុតបាន ២៩គ្រាប់ក្នងលីគក៍ដោយ។

ក្នុងនោះដែរ អ្នកចាំទីដៃទី២ របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Sergio Romero ថ្វីបើជាប់ឈ្មោះ ក្នុងបញ្ជី ២៣នាក់ចុងក្រោយ ទៅកាន់រុស្ស៊ីក៍ដោយ តែកីឡាកររូបនេះ ត្រូវខកខានមិនបានទៅលេងក្នុង​ព្រឹត្តិការណ៍ World Cup វិញ។ បើតាម Page ផ្លូវការណ៍របស់ក្រុមជម្រើសជាតិ​អាហ្សង់ទីន បានឲ្យដឹងថា អ្នកចាំទី Sergio Romaro មិនត្រូវបានទៅរុស្ស៊ីវិញ​ឡើយ ក្រោយពីកីឡាកររូបនេះ បានរងរបួសជង្គង់ខាងស្តាំក្នុងអំឡុងពេលហ្វឹក​ហាត់។

ការអវត្តមាន Sergio Romero នេះដែរ វាអាចជាបញ្ហាមួយ សម្រាប់​ក្រុម​ជម្រើសជាតិអាហ្សង់ទីន ព្រោះថាអ្នកចាំទីរូបនេះ គឺជាអ្នកចាំទី ដែលល្អជាងគេ​របស់ អាហ្សង់ទីន នាពេលកន្លងមកនេះ។ Romero បានបង្ហាញខ្លួនឲ្យអាហ្សង់ទីន ចំនួន ៩៤លើកមកហើយ ថ្វីបើមិនទាន់ឈ្នះពានណាមួយឲ្យជម្រើសជាតិក្តី តែអ្នកចាំទីរូបនេះ ជាប់ឈ្មោះជាកីឡាករល្អបំផុតលំដាប់ទី៧ ក្នងប្រវត្តិសាស្ត្រ​របស់​អាហ្សង់ទីន និងជាអ្នកចាំទីល្អជាងគេផងដែរ។

ដូច្នេះហើយ នេះគឺជារឿងខកចិត្តមួយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ខណ: Sergio Romero វិញ ពិតជាសោកស្តាយបំផុត ដែលមិនអាចជួយជាតិបានក្នុង​ព្រឹត្តិការណ៍ លំដាប់ពិភពលោកបែបនេះ។

មតិយោបល់