ព័ត៌មានកីឡា

គ្រូហង្សក្រហមថា Liverpool ពេលនេះខ្លាំងជាងជំនាន់លោក Rafael Benitez

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Klopp បានធ្វើការប្រៀបធៀបក្រុម ក្នុងការដឹកនាំរបស់លោក ជាមួយនឹងជំនាន់លោក Rafael Benitez កាលពីប្រមាណជាាង ១០ឆ្នាំមុន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា លោក Klopp បានសរសើរទម្រង់លេងរបស់ក្រុមហង្សក្រហម Liverpool នៅពេលនេះ ថាល្អជាងជំនាន់លោក Rafael Benitez ។ ការជួយ Liverpool ឲ្យ​ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champion League ឆ្នាំនេះ គឺជារឿងដ៍អស្ចារ្យមួយ​សម្រាប់ក្លិបអង់គ្លេសមួយនេះ ដែលខកខានឱកាសបែបនេះ ប្រមាណជា ១១ឆ្នាំ​កន្លងមកហើយ។ គ្រូរូបនេះដដែល បានឲ្យដឹងទៀតថា Liverpool នឹងធ្វើឲ្យពិភព​លោកមានការភ្ញាក់ផ្អើល ដែលក្លិបបានបាត់បង់ប្រជាប្រិយភាពអស់រយ:ពេលជា​យូរណាស់មកហើយ ដែលនេះគឺជាឱកាសសម្រាប់ Liverpool ស្តាមុខមាត់ឡើង​វិញ។ ក្នុងនោះដែរ លោក Klopp ក៍បានឲ្យដឹងទៀតដែរថា លោក Rafael Benitez បានជួយឲ្យ Liverpool ឈ្នះ Champion League កាលពីឆ្នាំ ២០០៥ ហើយរបូតកាលពីឆ្នាំ ២០០៧ ចាប់តាំងពីនោះមក ក្លិបមិនដែលឡើងវគ្គផ្តាច់ព្រ័ត្រទៀតឡើយ។

យ៉ាងណាវិញ លោក Klopp នឹងសាងប្រវត្តិសាស្ត្រថ្មី ឲ្យក្រុមហង្សក្រហម Liverpool ក្នុងការឈ្នះពាន Champion League ដែលនេះគឺជាលើកទី២ ហើយសម្រាប់លោក Klopp នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ខណ:កាលពីឆ្នាំ ២០១៣ ចាញ់​ក្រោមថ្វីជើងក្រុម Bayern Munich ក្នុងពេលលោកនៅដឹកនាំក្រុម Dortmund ។

មតិយោបល់