Post News Media ព័ត៌មានកីឡា យុវជនសាលាបាល់...

យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ លើកពាន Hun Sen Cup ថ្នាក់ខេត្ត (វីដេអូ)

ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានគ្រងជើងឯកពានសម្ដេច ហ៊ុន សែន (Hun Sen Cup )ថ្នាក់ខេត្ត ក្រោយយកឈ្នះ គីរីវង់សុខសែនជ័យ ដោយលទ្ធផល ២-១ លើវាលស្មៅកីឡដ្ឋាន ស្តាតចាស់ កាលពីម្សិលមិញ។

នៅដើមវគ្គទី១ គីរីវង់សុខសែនជ័យ បានដាក់សម្ពាធយ៉ាងខ្លាំងរហូតរកបាន ១គ្រាប់ ដោយកីឡាករ អ៊ិន វិច្ឆិកា នៅនាទីទី ៦ ។ តែការនាំមុខនេះបានត្រឹមនាទី ២៤ ប៉ុណ្ណោះ ខាងយុវជនសាលាបាល់ទាត់ជាតិ ក៏តាមស្មើមកវិញ ដែលជាការធ្វើបានសម្រេចដោយកីឡាករ ឡុង ម៉េងហាវ ហើយនៅដើមវគ្គទី២ កីឡាករ សៀន សុភក្ត្រា រកបានគ្រាប់ទី២ ដែលជាគ្រាប់ជ័យជម្នះឲ្យ យុវជនសាលាបាល់ទាត់ជាតិ នៅនាទី ៤៩ ។

ក្រោយពីទទួលជ័យជម្នះនេះ យុវជនសាលាបាល់ទាត់ជាតិ បានលើកពានថ្នាក់ខេត្ត Hun Sen Cup អមជាមួយទឹកប្រាក់ ១៥ លានរៀលផងដែរ ខណ:ដែលអ្នកចាំទីល្អបានទៅ ហ៊ុល គីមហ៊ុយ ហើយគ្រូល្អបានទៅ លោក Musashi Mizushima ដែលសុទ្ធតែជាសមាជិក U18 បាទី ចំណែកអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ បានទៅកីឡាករ កែវ ណារ៉ូ របស់ក្រុមយុវជនក្រសួងការពារជាតិ រកបាន ១៥គ្រាប់ អ្នកទាំងបីទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ៥០ ម៉ឺនរៀលក្នុងម្នាក់ៗ៕

រូបភាព៖ Hun Sen Cup

Loading...