ព័ត៌មានកីឡា

Toni Kroos ៖ កីឡាករ Liveepool ប្រៀបដូចសត្វព្រៃ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League រវាងក្រុមហង្សក្រហម Liverpool និង Real Madrid កាន់តែខិតជិតមកដល់ ស្របពេលដែលក្រុមទាំងពីរ បានត្រៀខ្លួនយ៉ាងអស្ចារ្យ សម្រាប់ការដណ្តើមយកជោគជ័យមួយនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា ខ្សែបម្រើ​អាល្លឺម៉ង់ Toni Kroos របស់ក្រុមអធិរាជស Real Madrid បានប្រៀបធៀប​កីឡាកររបស់ក្រុមហង្សក្រហម Liverpool ទៅនឹងសត្វព្រៃ។ ក្នុងនោះដែរ Kroos បាននិយាយថា៖ Real Madrid នឹងជួបសត្វព្រៃ ១១នាក់ ក្នុងទីលាន ដែលពោរពេញទៅដោយកម្លាំង និងថាពល ដែលគ្រោះថ្នាក់បំផុត សម្រាប់ Real Madrid ។

ថ្វីបើ Real Madrid បានទម្លាក់ក្រុមខ្លាំងៗ ដូចជា Paris Saint Germain, Juventus និង Bayern Mubich ក្នុងឆ្នាំនេះមែន សម្រាប់ Toni Kross ការជួប Liverpool ជារឿងមួយផ្សេងគ្នា។ Liverpool កំពុងលេងឡើង​ជើងគួរឲ្យកត់សម្គាល់ ជាពិសេសធនធានកីឡាកររបស់ក្លិបអង់គ្លេសមួយនេះ មាន​ភាពល្បីរន្ទឺុយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។

អ្វីដែលសំខាន់ Toni Kroos ហគឲខ្លាចរអា ចំពោះ Liverpool ដោយមើលឃើញពីទម្រង់លេងយ៉ាងល្អ របស់ក្លិបមួយនេះ ដលអាចបង្កជាឧបសគ្គធំ សម្រាប់ Real Madrd ក្នុងការបង្កើត​កំណត់ត្រាថ្មី នៅ Champion League ។

មតិយោបល់