Post News Media ព័ត៌មានកីឡា ស្ងាត់ៗ! Inie...

ស្ងាត់ៗ! Iniesta ចុះកុងត្រាជាមួយក្រុមជប៉ុន Vissel Kobe

បន្ទាព់ពីមានពាក្យចរចាមអារាមជាច្រើនកន្លងមក ទាក់ទងនឹងការផ្លាស់ទៅកាន់​ប្រទេសចិន របស់ខ្សែបម្រើឆ្នើម ក្រុម Barcelona កីឡាករ Andres Iniesta នៅពលនេះ ពាក្យចរចាមអារាមទាំងនោះ ត្រូវបានបញ្ចប់ហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Asia Sports បានឲ្យដឹងថា ភាពភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយពីខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Andres Iniesta សម្រេចចិត្តមកចូលរួមជាមួយក្រុមនៅ J-League របស់ប្រទេសជប៉ុន Vissel Kobe ។ ការសម្រេចចិត្តទៅកាន់ជប៉ុននេះដែរ វាជារឿងដ៍ភ្ញាក់ផ្អើលមួយ​ព្រោះថាកីឡាករល្បីល្បី ជាច្រើនក្រោយពីមាន​វ័យចំណាស់តែងតែទៅលេងនៅចិន ឬសហរដ្ឋអាមេរិក ដែលកម្រមានកីឡាករល្បីរូបណាទៅលេងនៅជប៉ុនណាស់​ ព្រោះថា នៅជប៉ុន ថ្វីដ្បិតមានការរីកចម្រើនផ្នែកវិស័យបាល់ទាត់មែន តែមិនសូវចំ​ណាយលុយច្រើនលើការទិញកីឡាករឡើយ។ ក៍ប៉ុន្តែ ការសម្រេចចិត្តរបស់ Andres Iniesta ក្នុងការទៅលេងនៅប្រទេសជប៉ុននេះដែរ ច្បាស់ជាអាចធ្វើឲ្យ J-League របស់ជប៉ុន កាន់តែមានប្រជាប្រិយភាព ជាពិសេសនោះ វានឹងធ្វើឲ្យកីឡា​ករល្បីល្បី នាជំនាន់ក្រោយៗទៀត ងាកមកចាប់អារម្មណ៍ លីគរបស់ជប៉ុនកាន់តែ​ច្រើនជាងមុនឡើយ។

គួរបញ្ជាក់ផងដែរថា J-League ជប៉ុន ថ្វីមិនសូវល្បីដល់ចិន ដែលហ៊ានចំណាយ​លុយច្រើនចាយលើកីឡាករល្បីល្បី តែលីគកំពូលនៅអាស៊ីមួយនេះ ហាក់ជោគជ័យច្រើននៅតំបន់អាស៊ី និងកំពុងធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ។

Loading...