Post News Media ព័ត៌មានកីឡា Ramos៖ Real M...

Ramos៖ Real Madrid មិនដែលចុះចាញ់ការប្រកួតឡើយ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champion League កាន់តែខិតចូលមកដល់ ខណ:មានមតិជាច្រើន បានលើកឡើងរវាងក្រុមទាំង២ ថាក្រុមណាជាជើងឯក ហើយក្រុមណានឹងខកចិត្តក្នុងការប្រកួតនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ខ្សែការពារឆ្នើមរបស់ក្រុម Real Madrid កីឡាករ Sergio Ramos បាននិយាយពីក្រុមរបស់ពួកគេ ក្នុងការត្រៀមខ្លួនប្រ​កួតជាមួយក្រុមហង្សក្រហម Liverpool ។ ជាការពិតណាស់ Ramos បានប្រាប់បណ្តាញសារពត៌មានកន្លងមកថា៖ គ្រប់គ្នា តែងតែចង់ឃើញ Real Madrid បរាជ័យក្រោមថ្វីជើងរបស់ Liverpool, ពួកគេមិនចង់ឲ្យយើងឈ្នះ Champion League ព្រោះថា យើងបានទម្លាក់ពួកគេយ៉ាងឈឺចាប់បំផុត អ៊ីចឹង​ហើយពួកគេចង់ឲ្យយើងស្គាល់ភាពឈឺចាប់វិញ។ ក៍ប៉ុន្តែ Real Madrid មិនដែល​ចុះចាញ់ការប្រកួតណាមួយឡើយ ពួកយើងឈានដល់ចំណុចនេះ ដោយសារការខំប្រឹងប្រែង យ៉ាងខ្លាំងទម្រាំអាចធ្វើបាន។ Liverpool ជាក្រុមកំពុង​ឡើងជើង យើងពិតជាពិបាក ក្នុងការឈ្នះការប្រកួតនេះ តែពួកយើងមិនចុះចាញ់​ការប្រកួតឡើយ យើងមានមហិច្ចតា បង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់សករាជថ្មី របស់ Real Madrid ។

តាមរយ: សម្តីប៉ុន្មានឃ្លាខាងលើនេះ របស់ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos មានន័យថា កីឡាកររបស់របស់ក្រុមយក្សអេស្ប៉ាញមួយនេះ រំពឹងការពារជើងឯក Champion League ឆ្នាំនេះ បន្តទៀត តែត្រូវប្រយ័ត្ន​បំផុត​ចំពោះ Liverpool ។

Loading...