Post News Media ព័ត៌មានកីឡា Griezmann៖ ចា...

Griezmann៖ ចាំចប់ World Cup ចាំនិយាយគ្នា

ការជួយក្រុម Atletico Madrid ឲ្យឈ្នះពាន Europa League កាលពីពេលថ្មីៗ បានធ្វើឲ្យខ្សែប្រយុទ្ធបារាំង Antoine Griezmann មិនទាន់សមរេចចិត្តនិយាយពីអនាគត់របស់គាត់ឡើយ។

បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា​ Antoine Griezmann បានប្រាប់អ្នកសារពត៌មានថា អនាគត់របស់គាត់ ត្រូវរង់ចាំដល់ការប្រកួត World Cup នៅប្រទេសរុស្ស៊ី ត្រូវបញ្ចប់សិន។ ជាការពិតណាស់ ខ្សែប្រយុទ្ធបារាំងរូបនេះ កំពុងត្រូវបានក្រុមយក្សអេស្ប៉ាញ Barcelona ចង់បានយ៉ាងខ្លាំង ខណ:ពត៌មាន​កន្លងមក ក៍បានឲ្យដឹងដែរថា Griezmann បានយល់ព្រមទៅកាន់ Barcelona ផងដែរ ស្របពេលដែលក្រុមបីសាចក្រហម Manchester United នៅតែចាប់​អារម្មណ៍ចង់បានដូចគ្នា។

យ៉ាងណាវិញ Antoine Griezmann ត្រូវមានភារកិច្ច ជួយក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ ពិភពលោក World Cup សិន ព្រោះថា កន្លងមកនេះ Griezmann បានជួយក្រុម Atletico Madrid ជោគជ័យ ក្នុងការឈ្នះពានគួរសមដែរ នៅឡើយតែក្រុមជម្រើសជាតិបារាំងប៉ុណ្ណោះ ដែលមិន​ទាន់ទទួលបានជោគជ័យណាមួយ។ តាមរយ:ហេតុផលនេះ Antoine Griezmann ចង់ទុកពេលវេលា សម្រាប់ក្រុមជម្រើសជាតិសិន ដោយមិនចង់គិតគូពីអនាគត់នៅពេលនេះឡើយ។

ដូច្នេះហើយ ខ្សែប្រយុទ្ធបារាំង Antoine Griezmann នឹងមិនគិតគូពីអនាគ់នៅ​ពេលនេះឡើយ ដោយរង់ចាំ ព្រឹត្តិការណ៍ World Cup ចប់ទើងធ្វើការសម្រេចចិត្ត​ជាក្រោយទៀត។

Loading...