Post News Media ព័ត៌មានកីឡា បីសាចក្រហម Ma...

បីសាចក្រហម Manchester United នៅតែវ៉ាដាច់ Real Madrid និង Barcelona

ក្រុមបីសាចក្រហម Manchester United នៅតែឈរកំពូលតារាង នៃក្រុមដែលមាន​ទ្រព្យច្រើនជាងគេបំផុតក្នុងពិភពលោក ដោយបន្តនាំមុខលើក្រុម​ Real Madrid និង Barcelona ដដែល។

បើទោះបីជាមិនអាចឈ្នះពានណាមួយ ក្នុងរដូវកាលនេះក្តី តែក្រុមបីសាចក្រហម Manchester United នៅតែឈរលេខ១ ក្នុងនាមជាក្រុមបាល់ទាត់ដែលមាន​ទ្រព្យច្រើនជាងគេបំផុតដដែល។ ជាក់ស្តែងណាស់ Man Utd មានទ្រព្យរហូត​ដល់ទៅ ៣,២៥៥ពាន់លានអឺរ៉ូ នាំមុខដាច់លើក្រុម Real Madrid ដែលមានត្រឹម ២,៩២ពាន់លានអឺរ៉ូប៉ុណ្ណោះ ខណ:ក្រុម Barcelona វិញមាន ២,៧៨៣ពានលាន​អឺរ៉ូ។ ក្នុងចំណោម ១០ក្រុមដែលមានទ្រព្យច្រើនជាងគេបំផុតនេះដែរ​ មានក្រុមអង់គ្លេស​​ដល់ទៅ ៦ក្រុម ខណ: អេស្ប៉ាញ មាន២ អ៊ីតាលីមាន ១ និងអាឡឺម៉ង់ មាន ១ដូចគ្នា។

ខាងក្រោមនេះ គឺជាបញ្ជីក្រុមមានទ្រព្យច្រើនបំផុតទាំង១០ ក្នុងពិភពលោក នាពេល​បច្ចប្បន្ននេះ៖
1. Manchester United ៣,២៥៥ពាន់លានអឺរ៉ូ
2. Real Madrid ២,៩២ពាន់លានអឺរ៉ូ
3. Barcelona ២,៧៨៣ពាន់លានអឺរ៉ូ
4. Bayern Munich ២,៥៥២ពាន់លានអឺរ៉ូ
5. Manchester City ២,១៦ពាន់លានអឺរ៉ូ
6. Arsenal ២,១០២ពាន់លានអឺរ៉ូ
7. Chelsea ១,៧៦៥ពាន់លានអឺរ៉ូ
8. Liverpool ១,៥៨០ពាន់លានអឺរ៉ូ
9. Juventus ១,៣០២ពាន់លានអឺរ៉ូ
10. Tottenham ១,៣ពាន់លានអឺរ៉ូ

Loading...