Post News Media ព័ត៌មានកីឡា វីរបុរសជួយ អា...

វីរបុរសជួយ អាឡឺម៉ង់ លើកពាន World Cup កាលពីឆ្នាំ ២០១៤ មិនមានឈ្មោះទៅលេងនៅរុស្ស៊ី

ក្រុមជម្រើសជាតិអាឡឺម៉ង់ បានប្រកាសបញ្ជីឈ្មោះ កីឡាករ ២៣នាក់ត្រៀមទៅ​ប្រកួត World Cup នៅរុស្ស៊ីហើយ ខណវីរបុរសដែលបានស៊ុត ១គ្រាប់ ជួយក្រុម​អាឡឺម៉ង់ យកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៤ ក្លាយជាជើងឯក World Cup ជាលើកទី៤ នោះ មិនមានឈ្មោះទៅលេ នៅរុស្ស៊ីឡើយ។

នេះគឺជារឿងពិបាកមួយចំពោះក្រុមជម្រើសជាតិអាឡឺម៉ង់ នៅពេលដែលមាន​ធនធានកីឡាករល្អៗកាន់តែច្រើននោះ បែរជាពិបាកក្នុងការជ្រើសរើសទៅ​វិញ ដើម្បីយកទៅលេងក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីនោះ។ ជាក់ស្តែងណាស់ វីរបុរសអាឡឺម៉ង់ Mario Gotze ដែលស៊ុតឲ្យអាឡឺម៉ង់លើកពាន World Cup កាលពីឆ្នាំ ២០១៤ មិនត្រូវបានលោក Joachim Low គ្រូបង្វឹកក្រុម​ជម្រើសជាតិ​អាឡឺម៉ង់ កោះហៅឲ្យទៅលេង World Cup ឡើយ។

ហេតុផលដែល Gotze មិនមានឈ្មោះទៅរុស្ស៊ីនេះដែរ ដោយសារតែ កីឡាករអាឡឺម៉ង់រូបនេះ លេងធ្លាក់ទម្រង់ជាងមុន នៅពេលដែលវិលត្រឡប់ទៅកាន់ក្រុម Dortmund វិញ ជាពិសេសនោះ Gotze មិនអាចជួយ Dortmund ឲ្យមានទម្រង់លេងល្អប្រសើរ​ដូចមុនឡើយ។ ម្យ៉ាងវិញទើៀតនោះ ធនធានយុវជនជំនាន់ក្រោយរបស់អាឡឺម៉ង់ ល្អៗច្រើនណាស់ ដូចជា Leroy Sane, Emre Can, Guendogan ជាដើមកំពុងឡើងជើង ដែលអាចធ្វើឲ្យ Mario Gotze របូតតំណែងនៅក្នុងក្រុម​ជម្រើសជាតិអាឡឺម៉ង់។

ដូច្នេះហើយ Mario Gotze មិនអាចជួយក្រុមជម្រើសជាតិអាឡឺម៉ង់ ក្នុងព្រឹត្តិ​ការណ៍ World Cup នៅរុស្ស៊ីឡើយ បើទោះបីជាកីឡាកររូបនេះ ជាអ្នកជួយ​អាឡឺម៉ង់ឈ្នះពាន World Cup កាលពីឆ្នាំ ២០១៤ នៅប្រេស៊ីលក៍ដោយ។

Loading...