ព័ត៌មានកីឡា

តោះ! ទស្សទាយលទ្ធផលទាំងអស់គ្នា ថារវាង Liverpool និង Real Madrid មួយណាក្លាយជាជើងឯក Champion League

ការទន្ទឹងរង់ចាំ របស់អ្នកទស្សនា ក៍ដូចជាអ្នកគាំទ្រក្រុមបាល់ទាត់ Real Madrid និង Liverpool បនមកដល់ហើយ ខណ:ការប្រកួតផ្តាច់ព្រ័ត្រ Champion League នឹងប្រព្រឹត្តិទៅនៅយប់នេះ វេលាម៉ោង ១:៤៥ នាទីរំលងអាធ្រាត្រនេះ​ហើយ។

ការប្រកួតរវាងក្រុមអធិរាជស Real Madrid និងក្រុមហង្សក្រហម Liverpool បានឈានចូលមកដល់ហើយ ដែលនេះគឺជាការប្រកួតដ៍សំខាន់ និងអស្ចារ្យបំ​ផុត​ប្រចាំសប្តាហ៍នេះ។ Real Madrid នឹងលេងក្នុងនាមជាក្រុមការពារជើងឯក Champion League ខណ:ក្រុមដែលមកពីអេស្ប៉ាញមួយនេះ គឺជាក្រុមជើងឯក​ឆ្នាំចាស់ និងជាក្រុមដែលធ្លាប់ឈ្នះជើងឯកសរុប ១២សម័យកាល។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុម Real Madrid មានបំណងចង់ឈ្នះ Champion League ក្នុងរដូវកាលនេះទៀត ដើម្បីបង្កើតកំណត់ត្រាថ្មី ក្នុងនាមជា​ក្រុមដំបូងដែលឈ្នះពាននេះ ៣រដូវកាលជាប់គ្នា។ យ៉ាងណាវិញ បើក្រឡេកមើល​ក្រុម​ហង្សក្រហម Liverpool វិញ ហាក់កំពុងឡើងជើងយ៉ាងខ្លាំង នាពេល​បច្ចុប្បន្ននេះ។

Liverpool បានខកខានឈ្នះពាននេះ ចាប់តាំងពីឆ្នាំ ២០០៥ ដែលជាការឈ្នះចុងក្រោយរបស់ក្លិបអង់គ្លេសមួយនេះ ស្របពេលដែលឆ្នាំ ២០០៧ Liverpool មានឱកាសម្តងទៀត តែត្រូវបរាជ័យវិញ។ ក៍ប៉ុន្តែ Liverpool នាពេលបច្ចុប្បន្ននេះ មិនដូចមុនឡើយ ក្លិបមួយនេះ មានទម្រង់លេងយ៉ាងល្អ ជា​ពិសេសតំបន់ប្រយុទ្ធ វាយបករបស់ពួកគេ មានភាពរហ័សរហួន និង មានប្រសិទ្ធិ​ភាពយ៉ាងខ្លាំង។

តោះ! ទស្សទាយលទ្ធផលរវាងក្រុមទាំង២ ថាក្រុមណាមួយនឹងក្លាយជាជើងឯក Champion League ក្នុងឆ្នាំនេះ៖

មតិយោបល់