ព័ត៌មានកីឡា

Gareth Bale វីរបុរសជួយឲ្យ Real Madrid ឈ្នះពាន Champion League ជាលើកទី១៣

ក្រុមអធិរាជស Real Madrid បានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្របាល់ទាត់​របស់ UEFA ហើយ​ ដោយក្រុមក្សអេស្ប៉ាញមួយនេះ បានក្លាយជាក្លិបបាល់ទាត់​អាជីពដំបូងដែលឈ្នះពានរង្វាន់ Champion League បាន៣រដូវកាលជាប់គ្នា ដោយពុំទាន់មានក្រុមណាមួយអាធ្វើបានឡើយ។

ជាក់ស្តែងណាស់ Real Madrid បានវាយបំបាក់ស្លាបក្រុមហង្សក្រហម Liverpool ឲ្យបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ ក្លាយជាម្ចាស់ជើងឯក Champion League ជាលើកទី១៣ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបមួយនេះ។ Real Madrid បានធ្វើការនាំមុខមុន ដោយការយកជើងរងបាល់ពីការបោះរបស់អ្នកចាំទី Liverpool នៅនាទីទី៥១ ក៍ប៉ុន្តែត្រូវបានតាមស្មើមកវិញ ដោយការទាត់របស់កី​ឡាករ Sadio Mane នៅនាទីទី៥៥។ រឿងដ៍ភ្ញាក់ផ្អើលបានកើតឡើយ នៅពេលដែល Gareth Bale បានប្តូរចូលជំនួស Isco នៅនាទីទី៦០ ពោលលេង​ទាន់បាន ៤នាទីស្រួលបួលផង ខ្សែប្រយុទ្ធអន្តរជាតិវែលរូបនេះ បានស៊ុតបាល់បកក្រោយ bicycle បញ្ចូលទីយ៉ាងស្អាតបំផុតពីការបញ្ជូនរបស់ Marcelo ។ បន្ថែមលើនេះ នៅនាទីទី៨៣ Gareth Bale ដដែលបានស៊ុតពី​ចម្ងាយ​យ៉ាងអស្ចារ្យ១គ្រាប់ទៀតទម្លយដៃអ្នកចាំទី Liverpool កីឡាករ Loris Karius មិនអាចទះបាល់នេះចេញពីសំណាញ់ទីបានឡើយ បញ្ចប់ការប្រកួត ៩០នាទីពេញ Real Madrid បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ក្នុង​លទ្ធផល ៣-០ ក្លាយជាជើងឯក Champion League ៣រដូវកាលជាប់គ្នា។

គួរបញ្ជាក់ផងដែរថា Mohamed Salah របស់ក្រុមហង្សក្រហម Liverpool លេងមិនបាន១តង់ឡើយ ក្រោយពីរងរបួសស្មាមិនអាចបន្តការប្រកួតបានទៀត ដោយកីឡាកររូបនេះ ត្រូវប្តូរចេញនៅនាទីទី៣១ ខណ: Daniel Cavajal របស់ Real Madrid វិញ ក៍ត្រូវប្តូរចេញនៅនាទីទ៣៧ ដោយសារបញ្ហារបួសដែរ។

https://www.youtube.com/watch?v=cwIAdId5Zkg

មតិយោបល់