Post News Media ព័ត៌មានកីឡា វីរបុរស ប្រេស...

វីរបុរស ប្រេស៊ីល ប្រាប់ Neymar កុំឲ្យចែកក្លិបលេងជាមួយកីឡាកររូបនេះ

អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងជាម្ចាស់ស្បែកជើង​មាស World Cup កាលពីឆ្នាំ ២០០២ កីឡាករ Ronaldo បានប្រាប់ Neymar ឲ្យទៅលេងជាមួយកីឡាករលំដាប់ពិភពលោកមួយរូប ដោយមិនគួរណាលេងចែក​ក្លិបគ្នាបែបនេះឡើយ។

វីបុរសរបស់ប្រេស៊ីល និងជាអតីតកីឡាកររបស់ក្រុម Real Madrid លោក Ronaldo បានប្រាប់ឲ្យ Neymar ផ្លាស់មកកាន់ Real Madrid ដើម្បី​ចាប់ដៃគូ​លេងជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។ Ronaldo បានប្រាប់ Besoccer ៖ Neymar មិនគួរលេងចែកក្លិបជាមួយ Cristiano Ronaldo ឡើយ ពួកគេទាំង២ បើចាប់ដៃគូគ្នាវិញនោះ នឹងល្អខ្លាំងណាស់ ប្រហែលជា Real Madrid ពិបាករកគូប្រកួត​ ប្រសិនបើអាចទៅរួច។ Neymar បានធ្វើការផ្លាស់ប្តូរ​ដ៍ធំមួយកាលពីរដូវក្តៅមុន សម្រាប់រដូវកាលក្រោយនេះ ល្មមដល់ពេលដែល Real Madrid ស្វះស្វែងនាំយកកីឡាករប្រស៊ីលរូបនេះឲ្យបាន។ នាពេលកន្លងមកនេះ Neymar មានពត៌មានល្ហិចល្ហៀង ពីារចាប់អារម្មណ៍របស់ Real Madrid យ៉ាងខ្លាំង ខណ:ក្រុមបីសាចក្រហម Manchester United ក៍ចាប់អារម្មណ៍​ចង់បានដែរ ក៍ប៉ុន្តែ Real Madrid អាចត្រូវរ៉ូវច្រើនជាង ក្នុងការផ្ទេរ Neymar នេះ។

Ronaldo បានឲ្យដឹងទៀតថា Neymar និង Cristiano Ronaldo អាចចាប់​ដៃគូគ្នាបានល្អ ជាង Cristiano Ronaldo ជាមួយ Karim Benzema និង Gareth Bale ទៅទៀត ព្រោះថាទម្រង់លេងកីឡាករ២រូបនេះ មិនខុសគ្នាប៉ុន្មាន​ឡើយ​ ម្យ៉ាងមានអ្នកពូកែបោះឲ្យស៊ុត និងមានអ្នកប៉ិនស៊ុត នោះគ្រាប់បាល់នឹង​កើត​មានច្រើនជាក់ជាមិនខានឡើយ។

Loading...