ព័ត៌មានកីឡា

Real Madrid បានបដិសេធលក់ Asensio ២ដង ក្នុងតម្លៃ ១៣០លានផោន

ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Marco Asensio ត្រូវបានភ្នាក់ងាកីឡាកររូបនេះ ទម្លាយឲ្យដឹងថា ក្រុមអធិរាជស Real Madrid បានបដិសេធ មិនលក់ Asensio ឲ្យក្រុមនៅអង់គ្លេស ក្នុងតម្លៃ ១៣០លានផោន ២លើកកន្លងមកហើយ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា Real Madrid​ពិតជាពេញចិត្តទម្រង់លេងរបស់កីឡាករអេស្ប៉ាញ Marco Asensio យ៉ាងខ្លាំង រហូតបដិសេធ មិនលក់ក្នុងតម្លៃខ្ពស់កបពពក ១៣០លានផោន នាពេលកន្លងមក​នេះ។ Asensio បានក្លាយជាមុខព្រួញរបស់ក្រុមនៅ Premier League តាំងពី​រដូវក្តៅមុនម្លេះ ក៍ប៉ុន្ត សំណព្វចិត្តលោក Zidne រូបនេះ មិនត្រូវបានក្លិបយល់ព្រម​លក់ចេញឡើយ ព្រោះថា Asensio តែងតែជាកីឡាករនាំសំណាងឲ្យក្រុ Real Madrid ជានិច្ច។

យ៉ាងណាវិញ កន្លងមកនេះ Marco Asensio បានក្លាយជា​សមរភូមិរវាង Man Utd, Chelsea និង Liverpool ដណ្តើមគ្នាចង់បានកីឡាករ​អេស្ប៉ាញរូបនេះ យ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត តម្លៃខ្លួនរបស់ Asensio ត្រូវបានភ្នាក់​ងាររបស់គេទម្លាយឲ្យដឹងថា ឈានរហូតដល់ទៅ ១៣០លានផោន ស្មើនឹង ១៥០លានអឺរ៉ូ ជាចំនួនថ្លៃគួរសមដែរ តែ Real Madrid មិនអើពើឡើយ ខណ:តម្លៃផ្តាច់កុងត្រាវិញ រហូតដល់ទៅ ៧០០លានអឺរ៉ូឯណោះ។

ដូច្នេះហើយ Real Madrid មិនបានលក់ Marco Asensio ឲ្យក្រុមនៅ Premier League ឡើយ បើទោះបីជាម្លៃខ្លួនរបស់កីឡាករអេស្ប៉ាញរូបនេះ ត្រូវ​ឡើងថ្លៃដល់ ១៣០លានផោនក្តី។

មតិយោបល់