ព័ត៌មានកីឡា

ក្រោយក្លាយជាម្ចាស់ទឹកប្រាក់ ៤ ពាន់ដុល្លា ធន់ មករា ប្រឹងប្រែងយ៉ាងណាខ្លះ?

បន្ទាប់ពីបានយកឈ្នះលើកីឡាករ លន បញ្ញា ហើយក្លាយជាជើងឯកពានរង្វាន់ TV5 KNOCK OUT (K – CEMENT) រួមជាមួយទឹកប្រាក់ ៤ ពាន់ដុល្លា អ្នកប្រដាល់វ័យក្មេង ធន់ មករា ខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងខ្លា។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ថ្វីបើកីឡាករ ធន់ មករា វាយមិនសម្រុកក្តី ប៉ុន្តែការដើរថយក្រោយនេះ បានវាយឆ្មក់មួយៗ ចំពេញគោលដៅជាច្រើនដៃទៅលើផ្ទៃមុខ លន បញ្ញា ។ ចំណែកជើងឯករង បានត្រឹមដើរចូលតែវាយមិនមានប្រសិទ្ធភាពឡើយ ធ្វើឲ្យលទ្ធផល ៣ ទឹកពេញ ជ័យជម្នះបានទៅលើ ធន់ មករា។

ធន់ មករា បានបង្ហើបក្រោយពេលដែលទទួលជ័យជម្នះថា ខ្លួនបានខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង មុនការប្រកួតមកដល់ នឹងព្យាយាមថែរក្សាសុខភាពយ៉ាងម៉ត់ចត់ ទើបអាចលើកពានរង្វាន់មួយនេះ នឹងបានឆ្លងកាត់ក្នុងចំណោមកីឡាករ ៣២រូប មិនដែលចាញ់ គឺមានតែឈ្នះសុទ្ធ។

ការប្រកួតពានរង្វាន់ខាងលើនេះ គឺតម្រូវឲ្យចាញ់ធ្លាក់តែម្តង ដូច្នេះ ធន់ មករា មិនធ្លាប់ចាញ់ឡើយ ទើបក្លាយជាជើងឯក ក្រោយពីឆ្លងកាត់ចំណោមកីឡាករ ៣២នាក់ ពីស្ថាប័នផ្សេងៗគ្នា។ ក្រៅពីគូដណ្តើមជើងឯកនៅមានគូប្រជែងយកលេខ ៣ លេខ ៤ ដោយកីឡាករ យុគ យក្សផ្លែ បានយកឈ្នះលើ សង គង់ ។

មតិយោបល់