Post News Media ព័ត៌មានកីឡា មិនដល់កន្លះនា...

មិនដល់កន្លះនាទីផង ផល សោភ័ណ្ឌ បែកមុខតែចុងក្រោយ ឡៅ ចិត្រា ចាញ់វិញ នៅវគ្គដណ្តើមខ្សែក្រវាត់(វីដេអូ)

អ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា បានប្រើរយ:ពេលត្រឹម ២៨ វិនាទី ពោលគឺមិនបានកន្លះនាទីផង ធ្វើឲ្យអ្នកលេងកន្តាប់ដៃ ផល សោភ័ណ្ឌ មានស្នាមបែកក្រោមភ្នែក កាលពីម្សិលមិញ នាសង្វៀនបានយ័ន ស្ទឹងមានជ័យ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម។

ក្រោយពីទទួលស្នាមបែករួចហើយ កូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បានធ្វើការសម្រុកវាយយ៉ាងខ្លាំងទៅលើ ឡៅ ចិត្រា ចំណែកឯអ្នកប្រដាល់វ័យក្មេង បានត្រឹមថយក្រោយប៉ុណ្ណោះ ជាហេតុធ្វើឲ្យលទ្ធផល បញ្ចប់ ៥ ទឹកពេញ បានទៅលើ សោភ័ណ្ឌុ នឹងទទួលបានទឹកប្រាក់ ៦ ពាន់ដុល្លា ជាមួយពានរង្វាន់មួយ នឹងខ្សែក្រវាត់មួយគ្រឿងថែមទៀត។

ថ្វីបើបានត្រឹមជើងឯករងតែ ឡៅ ចិត្រា ក៏ទទួលបានទឹកប្រាក់ ៣ ពាន់ដុល្លាដែរ បូករួមជាមួយពានរង្វាន់មួយផងដែរ៕

Loading...